បាល់ទាត់៖ កីឡាការិនីបាល់ទាត់អាមេរិក Carli Lloyd បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាការិនីបាល់ទាត់ហើយនៅដំណាច់ឆ្នាំនេះ។ Carli Lloyd ធ្លាប់ឈ្នះជ័យលាភីកីឡាការិនីឆ្នើមប្រចាំឆ្នាំ ២លើកនៅឆ្នាំ២០១៥ និង ២០១៦ ហើយក៏ធ្លាប់ចំណាយពេលលេងឱ្យ Manchester City ដែរកាលពីឆ្នាំ២០១៧ ក្នុងលក្ខខណ្ឌខ្ចី។

Carli Lloyd នឹងប្រកួតឱ្យក្រុមជំរើសជាតិអាមេរិក ៤ប្រកួតទៀត ក៏ដូចជាប្រកួតដែលនៅសល់ឱ្យក្រុមបាល់ទាត់ស្ត្រី NJ/NY Gotham នៅក្របខណ្ឌលីគកំពូលស្ត្រីអាមេរិក NWSL រួចហើយនឹងចូលនិវត្តន៍។ កីឡាការិនីវ័យ ៣៩ឆ្នាំរូបនេះបង្ហាញខ្លួនឱ្យក្រុមជំរើសជាតិស្ត្រីអាមេរិកសរុប ៣១២លើកស៊ុតបញ្ចូលទី ១២៨គ្រាប់ ឈ្នះជើងឯកបាល់ទាត់ស្ត្រីពិភពលោក ២ និងមេដាយមាសអូឡាំពិកផងដែរ។ រំលឹកថា Carli Lloyd ត្រូវបានកោះហៅចូលក្រុមជំរើសជាតស្ត្រីអាមេរិកនៅឆ្នាំ២០០៥ ក្នុងវ័យ ២២ឆ្នាំ ហើយមកដល់ពេលនេះ Carli គឺជាកីឡាការិនីដែលបង្ហាញខ្លួនឱ្យក្រុមស្ត្រីអាមេរិកច្រើនបំផុតទី២ បន្ទាប់ពី Kristine Lilly ដែលបង្ហាញខ្លួនសរុប ៣៥៤លើក៕
អត្ថបទ៖នាង សុភាវុធ