ឯកឧត្តមបណ្ឌិត លី ធុជ ៖ ការរួមចំណែកពីវិស័យឯកជន ដល់កិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនមនុស្សធម៌ នឹងអាចជួយដោះស្រាយវិបត្តិមីនជាសកល និងបង្កើនល្បឿននៃការធ្វើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលគ្មានមីន

2024/06/20 01:22:00 am        63

​ស្វីស ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពី “ភាពជាដៃគូវិស័យឯកជនឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន” “Side Event: Private Sector Partnership Towards A Mine-Free World” ។ 

 ក្នុងកិច្ចប្រជុំនេះ តំណាងវិស័យឯកជនកម្ពុជា ក៏បានចូល រួមជាវគ្មិនចែករំលែកនូវទស្សនៈវិស័យ និងទិដ្ឋភាពទូទៅរបស់ខ្លួន សម្រាប់កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រួមមាន លោក Gabriel Tan តំណាងមូលនិធិ ព្រីនស៍ លោកឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្ពុជាប្រចាំកម្ពុជា និងលោក Albert Tan អនុ ប្រធាន TAFTAC។កិច្ចប្រជុំនេះ បានផ្តោតលើភាពជាដៃគូដ៏មានសក្ដានុពល និងអាចដោះស្រាយវិបត្តិមីនជាសកល ក៏ដូចជាបង្ហាញពីវិធីជាច្រើនដែលវិស័យឯកជនអាចរួម ចំណែកដល់កិច្ចខិតខំប្រឹងប្រែងការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនល្បឿននៃការធ្វើដំណើរឆ្ពោះទៅកាន់ពិភពលោកមួយដែលគ្មានមីន។កិច្ចប្រជុំនេះនឹងផ្តល់ការ យល់ដឹងនិងយុទ្ធសាស្ត្រដ៏មានតម្លៃសម្រាប់ការជំរុញភាពជាដៃគូដ៏រឹងមាំរវាងវិស័យឯកជន និងភាគីពាក់ព័ន្ធការ បោសសម្អាតមីនមនុស្សធម៌។ 

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា គ្រាប់មីនបន្តគំរាមកំហែងដល់អាយុជីវិតរំខានដល់ការចិញ្ចឹមជីវិត និងរារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលជាឧបសគ្គដ៏ធំធេងចំពោះសុខសន្តិភាពប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោក។ទោះបីជាមានការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ដែលធ្វើឡើងតាមរយៈសន្ធិសញ្ញាអន្តរជាតិ និងការផ្តួចផ្តើមការដោះមីនក៏ដោយ ក៏បញ្ហាប្រឈមនៅតែមានច្រើន និងទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នានៅគ្រប់វិស័យ។

  ឯកឧត្តមបណ្ឌិត លី ធុជ បន្តទៀតថា វិស័យឯកជនដែលមានធនធានច្រើន មានជំនាញ និងសមត្ថភាពច្នៃ ប្រឌិត គឺមិនអាចខ្វះបាននៅក្នុងបេសកកម្មនេះ។ការរួម ចំណែកពីវិស័យឯកជន នឹងអាចជួយដោះស្រាយវិបត្តិមីនជាសកល និងបង្កើនល្បឿននៃការធ្វើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលគ្មានមីន។ ការរួមចំណែកនេះ កំពុងជំរុញការច្នៃប្រឌិត និងការបង្កើតការគាំទ្រប្រកបដោយនិរន្តរភាពសម្រាប់គំនិតផ្តួចផ្តើមការដោះមីន និងសុខុមាលភាពសង្គម៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm