
ក្រុមអាជ្ញាធរ និយាយនៅថ្ងៃពុធនេះថា ភ្លៀងធ្លាក់ខ្លាំង ជិតព្រំដែនភាគឦសានបង់ក្លាដែសជាប់ជាមួយប្រទេសឥណ្ឌា បណ្តាលឲ្យកើតមានទឹកជំនន់នៅតំបន់ Sylhet ។
រូបភាពវីដេអូឃ្លីបពីសារព័ត៌មានក្នុងស្រុក ឃើញវាលដ៏ធំល្វឹងល្វើយ និងភូមិដ្ឋានប្រជាពលរដ្ឋជាច្រើនកន្លែង បានរងការជន់លិចនៅថ្ងៃពុធនេះ ស្របពេលភ្លៀងបន្តធ្លាក់ បណ្តាលឲ្យកម្រិតទឹកហក់ឡើងខ្ពស់នៅក្នុងទន្លេ Surmaដែលហូរកាត់តំបន់ Sylhet បណ្តាលឲ្យជន់លិចតំបន់ជុំវិញដងទន្លេ ។
ប្រជាពលរដ្ឋត្រូវបានគេមើលឃើញដើរលុកទឹកត្រឹមក្បាលជង្គង់នៅតំបន់ Sylhet ខណៈពលរដ្ឋ ៣៧ម៉ឺននាក់ ត្រូវបានគេរាយការណ៍ថា បានជាប់ខ្លួននៅតំបន់ជនបទ ៕