
សេវាកម្មឧតុនិយមជាតិម៉ិកស៊ិក បានប្រកាសថា ភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងបន្តពេញមួយយប់ នៅតាមតំបន់ឆ្នេរ រួមទាំងតំបន់ឆ្នេរនៅឧបទ្វីប Yucatan, Tabasco និងឧបទ្វីប Chiapa ស្របពេលដែលប្រទេសមួយនេះ ប្រឈមការមកដល់របស់ព្យុះស៊ីក្លូនត្រូពិក ។
សេវាកម្មឧតុនិយមម៉ិកស៊ិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភ្លៀងធ្លាក់ខ្លាំង នឹងវាយប្រហារតំបន់ជាច្រើននៅក្នុងប្រទេសម៉ិកស៊ិក រួមទាំងរដ្ឋ Nuevo Leon រដ្ឋ Tamaulipas នៅភាគឦសាន រដ្ឋ Oaxaca នៅភាគខាងត្បូង រដ្ឋ Campeche និងរដ្ឋ Yucatan នៅភាគខាងកើត ។
ពួកគេបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កន្រ្តាក់ និងព្យុះភ្លៀង អាចបង្កឲ្យមានបំណាក់ដី ទឹកទន្លេឡើង ក៏ដូចជាជន់លិចតំបន់វាលទំនាបនៅតាមរដ្ឋដែលរងផលប៉ះពាល់ ។
ព្យុះត្រូពិក ត្រូវបានគេរំពឹងថានឹងបោកបក់ខិតមកជិតតំបន់ឆ្នេររដ្ឋ Veracruz និងរដ្ឋ Tamaulipas នៅថ្ងៃពុធនេះ មុនពេលវាបោកបក់ឆ្ពោះទៅទិសឦសាន ៕