
ប្រទេសអូស្ត្រាលីកាលពីថ្ងៃអង្គារ បានសម្តែងការព្រួយបារម្ភអំពីសកម្មភាព«មិនសមរម្យ»របស់អ្នកការទូតចិនពីររូប នៅក្នុងព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយ ដែលធ្វើឲ្យខូចដំណើរទស្សនកិច្ចដ៏គួរឲ្យគោរពដែលនាយករដ្ឋមន្ត្រី Li Qiang បានប្រឹងប្រែង ដើម្បីអបអរសាទរពាណិជ្ជកម្ម និងចំណងមិត្តភាព។
បុរសដែលមានអំណាចបំផុតទី២របស់ប្រទេសចិន បានឈរនៅមុខខ្លាឃ្មុំយក្ស បានលើកស្រាអូស្ត្រាលី ប្រសិទ្ធពរយ៉ាងកក់ក្តៅ ហើយបានគូសបញ្ជាក់ពីតម្រូវការក្នុងការធ្វើការដោះស្រាយ«ភាពខ្វែងគំនិតគ្នា»ដោយសន្តិវិធី ក្នុងអំឡុងពេលធ្វើដំណើរដ៏កម្ររបស់លោក ទៅកាន់ប្រទេសអូស្ត្រាលី។
ប៉ុន្តែដំណើរទស្សនកិច្ចដែលត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់នោះ បានបញ្ចប់ក្នុងអំឡុងពេលពិធីចុះហត្ថលេខានៅក្នុងសភាអូស្ត្រាលី កាលពីថ្ងៃចន្ទ នៅពេលដែលអ្នកការទូតចិនពីររូប បានចេញមកធ្វើសមកម្មភាពមិនសមរម្យចំពោះអ្នកសារព័ត៌មានអូស្ត្រាលីដ៏ឆ្នើមម្នាក់គឺ អ្នកស្រី Cheng Lei។
អ្នកស្រី Cheng បានត្រឡប់មកប្រទេសអូស្ត្រាលីវិញកាលពីខែតុលា ឆ្នាំមុន បន្ទាប់ពីឃុំខ្លួនរយៈពេលបីឆ្នាំនៅក្នុងប្រទេសចិន ក្រោមការចោទប្រកាន់ពីបទធ្វើចារកម្ម និងបាននិយាយដោយមិនញញើតពីស្ថានភាពពន្ធនាគារដ៏ក្រៀមក្រំរបស់អ្នកស្រី។