
ក្រុមហ៊ុនផលិតរថយន្តចាស់ៗរបស់សហរដ្ឋអាមេរិកដូចជា Ford Motor និង General Motors គួរតែចាកចេញពីទីផ្សារប្រទេសចិន ដើម្បីរក្សាដើមទុន ចំពេលមានការផ្លាស់ប្តូររថយន្តអគ្គិសនី (EV) ដែលមាន តម្លៃថ្លៃ។
លោក John Murphy អ្នកវិភាគធនាគារ Bank of America Securities បាននិយាយនៅក្នុងបទបង្ហាញប្រចាំឆ្នាំរបស់ខ្លួនអំពីសង្គ្រាមរថយន្ត «Car Wars» ជារបាយការណ៍ឧស្សាហកម្ម ដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់ថា៖«ខ្ញុំគិតថាអ្នកត្រូវតែឃើញក្រុមហ៊ុនរថយន្តចំនួនបីរបស់ទីក្រុងDetroit ចាកចេញពីប្រទេសចិនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ការណែនាំរបស់ Murphy សម្រាប់ក្រុមហ៊ុនធំចំនួនបីនេះ បានកើតឡើងក្នុងអំឡុងពេលពិភាក្សាអំពីវិធានការកាត់បន្ថយការចំណាយដ៏អាក្រក់ ដែលពួកគេនឹងត្រូវអនុវត្ត ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្ត EV ដូចជា Tesla ក៏ដូចជាក្រុមហ៊ុនផលិតរថយន្ត នៅបរទេសផងដែរ។
ដើម្បីឆ្លើយតបទៅនឹងការលក់រថយន្ត EV យឺតជាងការរំពឹងទុក ក្រុមហ៊ុន Ford, GM និងក្រុមហ៊ុនផលិតរថយន្ត Jeep Stellantis បានផ្តោតលើការកាត់បន្ថយថ្លៃដើម នៅក្នុងផ្នែកទាំងអស់នៃអាជីវកម្មរបស់ពួកគេ។ លោក Murphy បានព្រមានជាពិសេស នៅក្នុងប្រតិបត្តិការម៉ាស៊ីនហ្គាសរបស់ក្រុមហ៊ុនផលិតរថយន្តដែលផ្តល់ប្រាក់ចំណេញភាគច្រើននៅថ្ងៃនេះ។