លោក Putin ចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដែលត្រូវបានអាមេរិកថ្កោលទោស

2024/06/20 02:57:38 pm        214

លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានទៅដល់ប្រទេសវៀតណាមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបពិភាក្សាជាមួយបណ្ដាមេដឹកនាំកុម្មុយនិស្តរបស់ប្រទេសនេះ ក្នុងដំណើរឈប់សំចតចុងក្រោយនៃដំណើរទស្សនកិច្ចមកកាន់ប្រទេសចំនួនពីរនៅតំបន់អាស៊ី បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un។

យន្តហោះរបស់ប្រធានាធិបតីរុស្ស៊ីបានចុះនៅអាកាសយានដ្ឋានក្រុងហាណូយ ជាទីដែលលោកត្រូវបានជួបទទួលស្វាគមន៍ដោយកម្រាលព្រំក្រហម និងរាក់ទាក់ដោយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ត្រាង ហុង ហា (Tran Hong Ha) និងអ្នកការទូតជាន់ខ្ពស់របស់បក្សកាន់អំណាច លោក លី ហយ ទ្រង់ (Le Hoai Trung)។

វៀតណាមបានត្រៀមលក្ខណៈសម្រាប់ការស្វាគមន៍យ៉ាងពេញទំហឹងសម្រាប់វត្តមានលោកPutin ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីឆ្នាំ ២០១៧មក ប៉ុន្តែការធ្វើដំណើរនេះបានទាក់ទាញកំហឹងពីដៃគូពាណិជ្ជកម្មធំរបស់វៀតណាម នោះគឺសហរដ្ឋអាមេរិក។

លោក គ្រោង Putin នឹងជួបមេដឹកនាំបក្សកុម្មុយនិស្ត លោក ង្វៀន ភូ ត្រុង (Nguyen Phu Trong)លោកប្រធានាធិបតី ថូឡាំ (To Lam) និងលោកនាយករដ្ឋមន្ត្រី ផាម មីញជិន(Pham Minh Chinh)។មេដឹកនាំរុស្ស៊ីរូបនេះ ក៏ត្រូវទៅចូលរួមក្នុងពិធីដាក់កម្រងផ្កា រួមទាំងនៅផ្នូរលោកហូជីមិញជាទីតាំងបញ្ចុះសពមេដឹកនាំស្ថាបនិកវៀតណាមផងដែរ។

ក្នុងមតិមួយដែលបានកំណត់ពេលសម្រាប់ដំណើរទស្សនកិច្ចរបស់លោក លោក Putin បានសាទរចំពោះប្រទេសវៀតណាមដែលបានគាំទ្រមធ្យោបាយជាក់ស្តែងដើម្បីដោះស្រាយវិបត្តិ នៅអ៊ុយក្រែន។

វៀតណាមអនុវត្តគោលនយោបាយការបរទេសអព្យាក្រឹតជាផ្លូវការ ហើយពុំបានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនទេ ជាជំហរដែលប្រទេសលោកខាងលិចមួយចំនួនចាត់ទុកថាជាការផ្ដល់ភាពងាយស្រួលពេកចំពោះវិមានក្រឹមឡាំង៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm