ត្បូងឃ្មុំ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16) ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីរម្លឹកខួបលើកទី ៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បាន មានប្រសាសន៍ថា កម្ពុជាធ្លាប់បានជួយវៀតណាមឱ្យរំដោះប្រទេស រហូតឈានដល់ការបង្រួបបង្រួមជាតិ។ វៀតណាម ក៏ធ្លាប់បានជួយកម្ពុជា ឱ្យរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែរ។ សម្ដេចធិបតីបន្ថែមថា នេះជាសច្ចភាពប្រវត្តិសាស្ត្រដែលប្រជាជននៃប្រទេសទាំងពីរត្រូវយល់ឱ្យច្បាស់ ដើម្បីជៀសវាងការបកស្រាយឱ្យមានការយល់ច្រឡំណាមួយ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីរម្លឹកខួបលើកទី ៤៧ ទិវានៃការចងចាំដំ ណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានមា នប្រសាសន៍ថា ការបំផ្លាញសន្តិភាព មិនពិបាកនោះទេ ប៉ុន្តែការស្វែងរកសន្តិភាពទើបជាការលំបាក។ ប្រទេសខ្លះ ត្រូវចំណាយពេលរាប់ឆ្នាំក៏នៅតែមិនអាចស្វែងរកសន្តិភាពសម្រាប់ប្រទេសខ្លួនបាននៅឡើយ។ ហេតុនេះត្រូវការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ដែលកំពុងតែកើតមាននៅកម្ពុជាសព្វថ្ងៃ និង កម្ទេចចោលរាល់ការប៉ុនប៉ងណាមួយ ដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា។