ឯកឧត្តមបណ្ឌិត ម៉ឹង មករា ជំរុញដល់ក្រុមការងាររួមគ្នាប្រែក្លាយតំបន់ប្រវត្តិសាស្ត្រ ដែលធ្លាប់ជាតំបន់សមរភូមិប្រយុទ្ធ ឱ្យក្លាយជាតំបន់ "ទេសចរណ៍"

2024/06/20 04:32:07 pm        148

ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានជំរុញថ្នាក់ដឹកនាំ និងមន្រ្តីនៅស្រុកមេមត់ ចូលរួមចំណែកប្រែក្លាយតំបន់ប្រវត្តិសាស្ត្រ "យោធាតេជោកោះថ្ម X១៦" ដែលធ្លាប់ជាតំបន់សមរភូមិប្រយុទ្ធ ឱ្យក្លាយជាតំបន់ "ទេសចរណ៍" ។

ក្នុងឱកាសដឹកនាំក្រុមការងារចុះទស្សនកិច្ចតំបន់ប្រវត្តិសាស្ត្រ "យោធាតេជោកោះថ្ម X១៦" ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានលើកឡើងថា គោលបំណងចម្បងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមេមត់ គឺចូលរួមចំណែកប្រែក្លាយតំបន់ប្រវត្តិសាស្ត្រ ដែលធ្លាប់ជាតំបន់សមរភូមិប្រយុទ្ធ ឱ្យក្លាយជាតំបន់ "ទេសចរណ៍ប្រវត្តិសាស្រ្ត ទេសចរណ៍កសិកម្ម និងជាតំបន់សេដ្ឋកិច្ចពិសេស" ដែលនាំមកនូវ​ទេសចរណ៍ និងការនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរកម្ពុជា វៀតណាម ដើម្បីលើក​ស្ទួយជីវភាព​ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានគូសរំលេចថា វីរភាព សម្ដេចតេជោ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលបានសម្រេចចិត្តចាកចេញពីប្រពន្ធកូនជាទីស្រឡាញ់ និងយកជីវិតទៅប្ដូរ ដើម្បី​សង្គ្រោះប្រជាជាតិ និងមាតុភូមិកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងបានដឹកនាំកសាង​ប្រទេសឱ្យមាន សុខសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍ មកដល់បច្ចុប្បន្ន គឺជាគុណបំណាច់​ដ៏ធំធេង​បំផុត សម្រាប់ប្រជាជាតិខ្មែរទាំងមូល ដែលកូនខ្មែរមិនអាចបំភ្លេចបានឡើយ។

ក្នុងនាម ឯកឧត្តមជាកូនខ្មែរ និងជួសមុខឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាជិកា ក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋាន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យើងខ្ញុំសូមគោរពដឹងគុណដ៍ជ្រាវជ្រៅបំផុតនៅគំរូវីរភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនកម្ពុជាទាំងអស់ដែលបានធ្វើពាក់កម្ម ដើម្បី​បុព្វហេតុជាតិមាតុភូមិ ជាទីស្រឡាញ់នៃយើងឱ្យមានការរស់រានមានជីវិត និងសុខសន្តិភាព ការអភិវឌ្ឍពេញលេញជានិរន្តរ៍។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន និងអជ្ញាធរមូលដ្ឋាន តែងតែ​យកចិត្តទុកដាក់ខ្ពស់ក្នុងការលើកម្ពស់អភិបាលកិច្ចល្អ លើកស្ទួយកម្រឹតជីវភាព​សេដ្ឋកិច្ច​គ្រួសារប្រជាពលរដ្ឋក្នុងមូលដ្ឋាន គាំពារ​សុខមាលភាព​ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ទទួលបានឱកាស និងមានលទ្ធភាពចូលរួមចំណែកក្នុងការថែរក្សានូវ "សុខសន្តិភាព និងការអភិវឌ្ឍប្រទេស"។ ក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយឆ្លងកាត់​បង្គោលចរ​នៃការប្រែក្លាយខ្លួនជា "ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០" ឆ្ពោះទៅ​សម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជា "ប្រទេសអភិវឌ្ឍន៍នៅ ឆ្នាំ២០៥០" ។

សូមបញ្ជាក់ផងដែរ ឯកឧត្តមបណ្ឌិត បានដឹកនាំក្រុមការងារមករំលឹកដល់​វិញ្ញាណក្ខន្ធ កុមារា ហ៊ុន កំសត់ ដែលត្រូវជាបុត្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានស្លាប់ក្នុងរបប ប៉ុល ពត កាលពីថ្ងៃឋតី១០ វិច្ឆិកា ឆ្នាំ១៩៧៦ នៅមន្ទីរពេទ្យស្រុក ដែលបច្ចុប្បន្ននេះជាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានបន្តដឹកនាំក្រុមការងារចុះទស្សនកិច្ចតំបន់ប្រវត្តិសាស្ត្រ "យោធាតេជោកោះថ្ម X១៦" ដែលជាកន្លែងតស៊ូរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​នៃកម្ពុជា ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រំដែនកម្ពុជា-វៀតណាម៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm