គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ក្នុងក្រុមជម្រើសជាតិឆ្នាំ២០២៤ លើប្រភេទកីឡាហែលទឹក ចំនួន ៤រូប ត្រូវបានជ្រើសរើសឱ្យទៅចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី ២១ (21st ASEAN University Games 2024) នៅទីក្រុង Surabaya-Malang ប្រទេសឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែមិថុនា - ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៤នេះ។
សម្រាប់សមាសភាពចូលរួមការប្រកួតខាងលើរួមមាន៖
- លោក ឆោម ច័ន្ទថុន គ្រូបង្វឹក
- កញ្ញា សុខ វរល័ក្ខណ កីឡាការិនី
- លោក ទួន ទិត្យសត្យា កីឡាករ
- លោក មនត្រស ផានសុវណ្ណអារុន កីឡាករ
សូមបញ្ជាក់ថា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់នឹងចាកចេញពីព្រះរាជាណាចក្រ កម្ពុជា នាថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ ២០២៤ ឆ្ពោះ ទៅ ទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី ៕
