អ៊ីស្រាអែល វាយរុញចូលជ្រៅទៅក្នុងក្រុង Rafah ដោយបង្ខំអ្នកស្រុកឱ្យភៀសខ្លួនម្ដងទៀត

2024/06/20 04:47:18 pm        75

រថក្រោះអ៊ីស្រាអែល គាំទ្រដោយយន្តហោះចម្បាំង និងយានដ្រូនបានវាយរុញចូលជ្រៅទៅក្នុងផ្នែកខាងលិចនៃទីក្រុង រ៉ាហ្វា (Rafah) តំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) កាលពីថ្ងៃពុធ (១៩ មិថុនា) ដោយបានសម្លាប់មនុស្សជាច្រើននាក់ និងបង្ខំប្រជាជនហ្កាហ្សា ឱ្យរត់ភៀសខ្លួនជាថ្មីម្ដងទៀតគេចចេញពីការវាយប្រហារ នេះបើយោងតាមអ្នកស្រុក និងក្រុមវេជ្ជសាស្រ្តប៉ាឡេស្ទីន។

អ្នកស្រុកបាននិយាយថា រថក្រោះបានសម្រុកចូលទៅក្នុងតំបន់លំនៅឋានចំនួន ៥ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ហើយការបាញ់ផ្លោង និងកាំភ្លើងធំបានវាយប្រហារលើជំរំតង់របស់គ្រួសារជនភៀសខ្លួននៅក្នុងតំបន់ អាល់-ម៉ាវ៉ាស៊ី (Al-Mawasi) បន្ថែមទៀតទៅភាគខាងលិចនៃតំបន់ឆ្នេរហ៊ុមព័ទ្ធនេះ។

ក្នុងរយៈពេលប្រាំបីខែនៃសង្រ្គាម ពុំមានសញ្ញាណាមួយនៃការបញ្ឈប់ការប្រយុទ្ធគ្នាឡើយ ខណៈដែលកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួលអន្តរជាតិ គាំទ្រដោយសហរដ្ឋអាមេរិក បានបរាជ័យក្នុងការបញ្ចុះបញ្ចូលអ៊ីស្រាអែល និងក្រុមហាម៉ាស ឱ្យយល់ព្រមលើបទឈប់បាញ់មួយ។

ប្រភពវេជ្ជសាស្ត្របានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធថា មនុស្សជាង ១០ នាក់បានស្លាប់ដោយសារការវាយប្រហារតាមអាកាស ខណៈពួកគេរង់ចាំក្បួនរថយន្តជំនួយដែលដឹកទំនិញឆ្លងកាត់ច្រក កេរឹម ស្ហាលូម (Kerem Shalom) នៅតាមផ្លូវ សាឡាហ៊ូដឌីន (Salahuddin) ភាគឦសាននៃទីក្រុងរ៉ាហ្វា។

កងកម្លាំងអ៊ីស្រាអែល បានបង្កការបំផ្លិចបំផ្លាញយ៉ាងធំសម្បើមនៃតំបន់ហ្កាហ្សា និងបានដណ្តើមយកទឹកដីប៉ាឡេស្ទីនភាគច្រើន ប៉ុន្តែមិនទាន់សម្រេចបាននូវគោលដៅដែលបានបញ្ជាក់របស់អ៊ីស្រាអែល ក្នុងការកម្ចាត់ក្រុមហាម៉ាស និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm