លី​គ​អាច​នឹង​លេង​វិញ​ដើមខែ​ក្រោយ ខណៈ​ជុំ​ទី​២ អាច​ផ្លាស់ប្ដូរ​រូប​មន្ដ​ថ្មី​

2021/08/18 05:31:16 pm        103

​បាល់ទាត់៖ ការប្រកួត​ពានរង្វាន់​មិត្ត​ហ្វូ​ម​ខេ​ម​បូ​ឌា​ន​លី​គ អាច​នឹង​ដំណើរ​ការប្រកួត​ឡើងវិញ​នា​ដើមខែ​កញ្ញា​ខាងមុខ បន្ទាប់ពី​ផ្អាក​ការប្រកួត​មួយ​រយៈដោយសារ​វិបត្តិ​កូ​វីដ​-១៩ ពិសេស​ការផ្ទុះ​នូវ​ជំងឺ​កូ​វីដ​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា (Delta) កាលពី​ថ្មីៗ។ អ្វីដែល​ពិសេសការប្រកួត​នៅ​ជុំ​ទី​២ អាច​នឹង​ផ្លាស់ប្ដូរ​រូបមន្ដ​ថ្មី​ទៀតហើយ។​

​ប្រភពពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ឲ្យ​ដឹងថា លី​គ​អាច​នឹង​បន្ដ​ការប្រកួត​វិញនា​ដើមខែ​កញ្ញា ប្រសិនបើ​ស្ថានភាព​ជំងឺ​កូ​វីដ​ធូ​ស្រាល។ ចំពោះ​ព័ត៌មាននៃ​ការផ្លាស់ប្ដូរ​រូបមន្ដ​ប្រកួត​នៅ​ជុំ​ទី​២ វិញ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា និង​បណ្ដា​ក្លិប​ជា​សមាជិក​បាន​ជជែក​គ្នា​រួចហើយ តែ​ពុំទាន់​មានការ​សម្រេច​ជា​ផ្លូវការ​នោះទេ។​ ​ប្រភព​ដដែល​បាន​បញ្ជាក់ថា រូបមន្ដ​ថ្មី ដែល​ត្រូវបាន​ជជែកសម្រាប់​ត្រៀម​ផ្លាស់ប្ដូរ​នៅ​ជុំ​ទី​២ គឺ​ការប្រកួត Top-8 និង 5 Bottom ដែល​មានន័យថា ក្រុម​ឈរ​លេខ​១ ដល់​លេខ​៨ នៃ​ការប្រកួត​ជុំ​ទី​១ នឹងត្រូវ​ជ្រើសរើស​ជា​បេក្ខភាព​បន្ដ​ការប្រកួត​ជុំ​ទី​២ ដើម្បី​ប្រជែង​ជើងឯក ខណៈ​ក្រុម​ឈរ​លេខ​៩ ដល់​លេខ​១៣ នឹងត្រូវ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​ល្អ ខណៈ​ក្រុម​ឈរ​បាត់​តារាងនឹងត្រូវ​កាត់ចេញ​ទៅលេង​លី​គ​ទី​២។​ ​បើតាម​ការអះអាង ផែនការ​ផ្លាស់ប្ដូរ​រូបមន្ដ​ថ្មី​ក្នុង​បរិបទ​កូ​វីដ​-១៩ ផ្ទុយ​ពី​រូបមន្ដ​ជុំ​ទី​២ កាលពី​ឆ្នាំ​២០២០ ដែល​លេង​រូបមន្ដ Top-6 និង 7 Bottom នេះ ក៏​ព្រោះ​លី​គ​ឆ្នាំនេះមានការ​ប្រកួតប្រជែង​ខ្លាំង ហើយ​ក្រុម​នីមួយៗសុទ្ធសឹង​តែមាន​សមត្ថ​ភាព​ខ្ពស់។

ដូច្នេះ​ដើម្បី​បង្កើន​ការប្រកួត​ឲ្យ​បាន​ច្រើន ទើប​គណៈកម្មការ​រៀប​ចំការ​ប្រកួត និង​បណ្ដា​ក្លិប​សមាជិក​ជជែក​ពី​ការផ្លាស់ប្ដូរ​រូបមន្ដ​ប្រកួត​ថ្មី​នេះ​តែម្ដង។​ ​សូមបញ្ជាក់ថា លី​គ​កំពូល​កម្ពុជា បាន​ដំណើរ​ការប្រកួត​ចំនួន ១១​សប្ដាហ៍​មកហើយមុន​ផ្អាក​ជា​បណ្ដោះអាសន្ន ស្របតាម​គោល​ការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩។ ចំពោះ​លទ្ធផល​បណ្ដោះអាសន្ន គេ​ឃើញ​ក្រុម​ឈរ Top-8 កំពុងមាន​ការប្រកួត​ប្រជែង​ខ្លាំង ពិសេស​ក្រុម​លំដាប់​កំពូល​តារាងដោយ​វិ​សាខាឈរ​លេខ​១ មាន ២២​ពិន្ទុ ខណៈ​បឹងកេតឈរ​លេខ​២ មាន ២១​ពិន្ទុ​, ក្រុម​អង្គ​រថា​យ​ហ្គឺ​រឈរ​លេខ​៣ មាន ២០​ពិន្ទុ គ្រា​ដែល​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ណាហ្គា​វើ​ល​ដ៏មាន ១៩​ពិន្ទុ​ស្មើគ្នាឈរ​លេខ​៤ និង​លេខ​៥៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm