ឧស្សាហកម្មដឹកជញ្ជូនជំរុញឱ្យចាត់វិធានការនៅសមុទ្រក្រហម ខណៈក្រុមហ៊ូទី បានពន្លិចនាវាទីពីរ

2024/06/20 05:28:56 pm        121

ក្រុមឧស្សាហ៍កម្មឈានមុខគេបាននិយាយកាលពីថ្ងៃពុធ (១៩ មិថុនា) ថា វិធានការបន្ទាន់ត្រូវតែធ្វើឡើងនៅក្នុងសមុទ្រក្រហម ដើម្បីបញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូនទំនិញដោយក្រុមឧទ្ទាម ហ៊ូទី (Houthi) របស់ប្រទេសយេម៉ែន បន្ទាប់ពីនាវាទីពីរត្រូវបានលិចដោយសារការវាយប្រហារ។

ក្រុមសកម្មប្រយុទ្ធហ៊ូទី ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានបាញ់បង្ហោះយានដ្រូន និងមីស៊ីលជាលើកដំបូងនៅលើផ្លូវពាណិជ្ជកម្មដ៏សំខាន់ក្នុងខែវិច្ឆិកា ក្នុងអ្វីដែលពួកគេនិយាយថា សាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ នៅក្នុងការវាយប្រហារជាង ៧០ លើក ពួកគេក៏បានរឹបអូសនាវាមួយគ្រឿង និងក្រុមនាវិករបស់វាផងដែរ ហើយបានសម្លាប់អ្នកធ្វើដំណើរតាមសមុទ្រយ៉ាងតិចបីនាក់។

សមាគមដឹកជញ្ជូនកំពូលរបស់ពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា «វាជារឿងគួរឱ្យសោកស្តាយណាស់ដែលអ្នកដើរសមុទ្រដ៏ស្លូតត្រង់ត្រូវបានវាយប្រហារ ខណៈពេលដែលគ្រាន់តែបំពេញការងាររបស់ខ្លួន។ ការវាយប្រហារទាំងនេះត្រូវតែបញ្ឈប់ឥឡូវនេះ ហើយយើងអំពាវនាវឱ្យរដ្ឋដែលមានឥទ្ធិពលនៅក្នុងតំបន់ ត្រូវតែការពារការដឹកជញ្ជូនតាមសមុទ្រ និងបន្ធូរបន្ថយស្ថានការណ៍នៅសមុទ្រក្រហម»។

ក្រុមអ្នកជួយសង្គ្រោះបានបញ្ជាក់កាលពីថ្ងៃពុធថា នាវាផ្ទុកធ្យូងថ្ម ធូធឺ (Tutor) គ្រប់គ្រងដោយក្រិក ដែលត្រូវបានវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហ៊ូទី របស់យេម៉ែន នៅសមុទ្រក្រហម កាលពីសប្តាហ៍មុន បានលិចបន្ទាប់ពីការវាយប្រហារទាំងនោះ។ កងកម្លាំងជើងទឹកអន្តរជាតិត្រូវបានដាក់ពង្រាយដើម្បីផ្តល់ការគាំទ្រផ្នែកការពារជាចម្បងសម្រាប់នាវាដែលនៅតែធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ប៉ុន្តែការវាយប្រហារបានកើនឡើងយ៉ាងខ្លាំង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        8
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        28
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm