រដ្ឋបាលខណ្ឌ៧មករាប្រារព្ធពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅសួនមិត្តភាព

2024/06/20 07:10:08 pm        101

អាជ្ញាធរខណ្ឌ៧មករា បានប្រារព្ធពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ដើម្បីបង្ហាញដល់ពលរដ្ឋទាំងអស់បានយល់ពីបញ្ហាបរិស្ថានអនាម័យ ឲ្យមានការចូលរួមថែរក្សា បរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ ឲ្យបានល្អប្រសើរ ឲ្យមានសោភ័ណភាពទីក្រុងល្អស្អាត។

រដ្ឋបាលខណ្ឌ៧មករា ដឹកនាំប្រារព្ធពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក មានការចូលរួមពីសំណាក់គណៈអភិបាលខណ្ឌ៧មករា គណៈនាយក មន្រ្តីសាលាខណ្ឌ មន្ត្រីសង្កាត់ទាំង៨ កងកំលាំងនគរបាលខណ្ឌ៧មករា កងរាជអាវុធហត្ថខណ្ឌ៧មករា លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ប្រជាពលរដ្ឋ និងបុគ្គលិក​ក្រុមហ៊ុនប្រមូលសំរាម មីហ្សូដា MIZUDA សរុបប្រមាណជាង ៣០០នាក់ នៅទីតាំង​សួនច្បារមិត្តភាព ស្តិតនៅបណ្តោយផ្លូវលេខ១២៨ ភូមិ៩ សង្កាត់មិត្តភាព នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្នុងទិវាទបរិស្ថានជាតិ និងបរិស្ថានពិភពលោក លោក ណុប ផា អភិបាលរងខណ្ឌ៧មករា តំណាង លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ដឹកនាំសមាជិក ចូលរួមប្រារព្ធ​ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ថ្ងៃទី ៥មិថុនា ក្រោមប្រធានបទ ‍«ការកែប្រែគុណភាព​ដីរហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត» ព្រមជាមួយការបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រងបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ បង្កើនការយល់ដឹង​ដល់សាធារណៈជនអំពីបញ្ហាបរិស្ថាន។

ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករា បានលើកឡើងថា ក្នុងយុទ្ធនាការនេះ ក្នុងនាមពលរដ្ឋ សូមគាំទ្រ​យ៉ាងពេកទំហឹង ​សម្រាប់ការទុកដាក់សម្រាម វិចខ្ចប់​ឲ្យបានត្រឹមត្រូវ ជៀសវាងទុកដាក់ពាសវាល​ពាសកាល ពេលមានភ្លៀងធ្លាក់ម្ដងៗ ហូចូលមាត់លូរ បង្កការកក់ស្ទះផ្លូវទឹក ក៏ដូចជាហូរអណ្ដែត​ពេញផ្លូវ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានអនាម័យផងដែរ។ ពិសេសទៀតនោះ ពលរដ្ឋបានបន្ថែមថា ពលរដ្ឋមួយចំនួន នៅតែមិនចូលរួមជាមួយអាជ្ញាធរ ដោយអាជ្ញាធរបានពង្រាយធុង​សម្រាម​តាមសួនសាធារណៈ និងដងផ្លូវគ្រប់ទីកន្លែង តែពលរដ្ឋមិនបានទុកដាក់សម្រាម នៅតាមធុងសម្រាមឡើយ។

ជាចុងក្រោយរដ្ឋបាលខណ្ឌ សូមសំណូមពរដល់ពលរដ្ឋចូលរួមអនុវត្តនូវសកម្មភាព មួយ​ចំនួនរួមមាន ធ្វើការញែកសំរាមសើម សំរាមស្ងួតចេញពីគ្នា និងវេចខ្ចប់ទុកដាក់ក្នុងថង់ ឬធុងសំរាមឱ្យបានត្រឹមត្រូវ។ ចូលរួមអនុវត្តនូវគោលការណ៍ 3R (ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ)។ បញ្ចេញសំរាមឱ្យបានទៀងទាត់តាមកម្មវិធី ប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន។ មិនបោះចោលសំរាមក្រៅធុងសំរាម។ ចូលរួមសម្អាតអនាម័យបរិស្ថាន និងអនុវត្តជាប្រចាំនូវយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ និងចូលរួមដាំដើមឈើ និងថែរក្សាផ្ទៃបៃតង ដើម្បីចូលរួមទប់ស្កាត់កាត់បន្ថយការប្រែប្រួល​អាកាសធាតុ៕អត្ថបទ៖ កុម្ភៈ / លីហេង

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm