មន្ត្រីជាន់ខ្ពស់សុខាភិបាល ស្នើមន្ត្រីសុខាភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់​ថែទាំមាតា និងទារក ​នៅមុន និងក្រោយពេលសម្រាល

2024/06/20 08:04:26 pm        139

លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់មន្រី្តសុខាភិបាលរាជធានី-ខេត្ត យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុងការថែទាំមាតា និងទារកនៅមុន និងក្រោយពេលសម្រាល។

ការថ្លែងរបស់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់​ខ្ពស់ឯ​ក​ឧត្ដម​សាស្ត្រា​ចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងសិក្ខាសាលាប្រចាំឆ្នាំ ពិនិត្យ​លទ្ធ​ផល​ការងារសេវាសង្រ្គោះបន្ទាន់ផ្នែកសម្ពព និងការថែទាំទារកទើបកើត, រៀបចំដោយ​មជ្ឈ​មណ្ឌល​ជាតិ​គាំពារមាតា និងទារក ដោយមានកិច្ចសហការ និងគាំទ្រថវិកា និងបច្ចេក​ទេស​ដោយ​អង្គការUNFPA, នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោ​កជំទាវសាស្រ្តាចារ្យ បន្តថា សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំ​ទារក​ទើប​កើត​(EmONC) ជាអន្តាគមន៍គន្លឹះមួយ ដែលក្រសួងសុខាភិបាល បាន​ដាក់​ឱ្យ​អនុវត្តន៍​តាំង​ពី​ឆ្នាំ​២០០៩ ក្នុងគោលបំណងពន្លឿនការកាត់បន្ថយអត្រាមណភាពមាតា និងទារក។ គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០ កម្ពុជាបានកំណត់​គោលដៅ​ក្នុង​ការ​កាត់​បន្ថ​យ​អត្រា​មរណ​ភាព​មាតា មកនៅត្រឹម៧០ ក្នុង១០០០០០កំណើតរស់ និង កំណត់កាត់​បន្ថយ​អត្រា​មរណ​ភាព​ទារក​ឲ្យមកនៅត្រឹម១២ ក្នុង១០០០កំណើតរស់។

លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទិ្ធការ្យ បានសង្កត់ធ្ងន់ថា ជាលទ្ធផល​យើង​ឃើញ​ថា​អត្រា​មរណ​ភាព មាតា និងទារកមានការធ្លាក់ចុះគួរជាទីមោទនៈ ជាក់ស្តែង​អត្រា​មរណភា​ព​របស់​ទារក​បាន​ធ្លាក់​ចុះ​ពី​២៧/១០០០ កំណើតរស់ក្នុងឆ្នាំ២០១០ មកនៅត្រឹម៨ ក្នុង១០០០កំណើតរស់ ត្រឹម​ឆ្នាំ២០២២ នេះមានន័យថាកម្ពុជាបានសម្រេចដល់គោលដៅ៨ឆ្នាំមុនកាលកំណត់។ អត្រា​មរណ​ភាព​មាតា ក៏មានការធ្លាក់ចុះដែរ តែហាក់មានការធ្លាក់ចុះយឺតយ៉ាវនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ អត្រា​នៃ​ការស្លាប់របស់មាតា នៅមានគម្លាតឆ្ងាយពីគោលដៅដែលបានកំណត់ក្នុងឆ្នាំ២០៣០។ គិត​ត្រឹមឆ្នាំ២០២២ យើង​បាន​សម្រេច​ការកាត់បន្ថយអត្រាស្លាប់របស់មាតា​បាន​ត្រឹម​១៥៤​ក្នុង​១០០០០០(១សែន) កំណើតរស់។ យុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាលអាណត្តិទី៧ ដំណាក់​កាលទី១ ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត គឺបាន​ផ្តោត​លើ​ការ​អភិវឌ្ឍមូលធនមនុស្សនិយាយជារួម។

បើតាមលោក​ស្រី​វេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បាន​ឲ្យ​ដឹង​ថា ពិតមែនហើយ មូលដ្ឋានសុខាភិបាលសេវាសង្រ្គោះបន្ទាន់ (ហៅកាត់ថា អ៊ីម៉ុក-EmONC) មាន​ការ​កើនឡើង វាទាមទាការផ្គត់ផ្គង់សម្ភារៈ និងធនធានមនុស្សឲ្យបានគ្រប់គ្រាន់ផងដែរ។ មជ្ឈ​មណ្ឌលជាតិគាំពារមាតា និងទារកដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាល ក៏បាន​ខិតខំ​ធ្វើ​ការ​បណ្តុះបណ្តាលធនធានមនុស្ស​ដល់បុគ្គលិក​សុខាភិបាល​ដែល​កំពុង​បម្រើ​ការងារ​នៅ​មូលដ្ឋាន​សុខាភិបាលទាំងនោះ។ យើងក៏មានកន្លែងបណ្តុះបណ្តាលបច្ចេកទេស៣កន្លែងទៀត នៅ​ថ្នាក់ក្រោមជាតិ ដើម្បីជួយគាំទ្រដល់ផ្នែកបណ្តុះបណ្តាលនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និង​ទារក ដែលក្នុងនោះមានខេត្តកំពង់ចាម បាត់ដំបង និងខេត្តតាកែវ។ គិតមកដល់ឆ្នាំ២០២៤នេះ ផ្នែក​បណ្តុះបណ្តាលសម្រេចបានការបណ្តុះបណ្តាលលើការសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការ​ថែទាំ​ទារកទើបកើតដល់មន្ត្រីសុខាភិបាលចំនួន៤៣៧៩នាក់ ក្នុងនោះមាន៖ វេជ្ជ​បណ្ឌិត​ចំនួន​២៤៧ ឆ្មបចំនួន៩៤០ គិលានុបដ្ឋាកដាក់ថ្នាំសណ្តំចំនួន១៥៥ និងវគ្គបណ្តុះបណ្តាលខ្លី ដូចជា៖ PPH, MgSO4, MVE, INC, ដល់បុគ្គលិក មានចំនួន ៣០៣៧នាក់ ចំណែក​គ្រូប​ង្គោល​របស់​យើង​នៅ​ទូទាំងប្រទេសសម្រាប់ផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាលមានចំនួន ៨៤នាក់ (ក្នុងនោះមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានចំនួន៤០នាក់)៕ អត្ថបទ រដ្ឋា 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm