បាល់ទាត់៖ អ្នកចាត់ការ Real Madrid លោក Carlo Ancelotti បានច្រានចោលភ្លាមៗ ក្រោយមានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា Real Madrid កំពុងទាក់ទង់នាំយក Cristiano Ronaldo ត្រលប់មកវិញ។

សារព័ត៌មាន El Chiringuito រួមទាំងការចុះផ្សាយបន្តផ្សេងទៀតបានសរសេរថា Real Madrid កំពុងគិតគូរយកកីឡាករព័រទុយហ្កាល់វ័យ ៣៥ឆ្នាំរូបនេះត្រលប់មកកីឡដ្ឋាន Santiago Bernabeu វិញឱ្យបានមុនទីផ្សាដោះដូរកីឡាករបិទនៅរដូវក្តៅនេះ។ លោក Ancelotti បាននិយាយថា Cristiano Ronaldo គឺជាវិរៈបុរសរបស់ Real Madrid គ្រប់គ្នាគោរព និងស្រលាញ់រូបគេវាជាការពិត តែពួកយើងមិនដែលគិតរឿងនាំយក Ronaldo ត្រលប់មកវិញ ពួកយើងកំពុងសំឡឹងទៅមុខ។ Cristiano Ronaldo នៅពេលនេះត្រូវបានកាសែតអ៊ីតាលីចុះផ្សាយថា កំពុងមិនច្បាស់លាស់ក្នុងការរស់នៅជាមួយ Juventus រឺយ៉ាងណានៅឡើយ។
ឆ្លើយនឹងព័ត៌មាននេះ Cristiano Ronaldo ក៏បានបង្ហោះសារដ៏វែងអន្លាយនៅលើបណ្តាញសង្គមរបស់ខ្លួន ដែលមានអត្ថន័យស្ដីបន្ទោសលើសារព័ត៌មាន ដែលបានចុះផ្សាយខ្វះការគោរពលើរូបគេជុំវិញអនាគត ដែលមានទាំងការចុះផ្សាយព័ត៌មានចចាមអារ៉ាមខាងលើ។ កិច្ចសន្យារបស់អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United នឹងអស់សុពលភាពនៅដំណាច់រដូវកាលថ្មីខាងមុននេះ៕
អត្ថបទ៖នាង សុភាវុធ