អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល៖ ក្រុមហាម៉ាស មិនអាចត្រូវបានលុបបំបាត់បានទេ

2024/06/20 08:20:53 pm        81

ប្រមុខអ្នកនាំពាក្យកងទ័ពរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធ (១៩ មិថុនា) ថា ក្រុមហាម៉ាសមិនអាចត្រូវបានគេលុបបំបាត់បានទេ ដែលបណ្តាលឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីរដ្ឋាភិបាល ដែលបានអះអាងជាថ្មីថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះការបំផ្លាញក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ។

លោកឧត្តមនាវីទោ ដានីញ៉ែល ហាហ្ការី (Daniel Hagari) បានប្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ១៣ (Channel 13) របស់អ៊ីស្រាអែលថា «ការនិយាយថាយើងនឹងកម្ចាត់ក្រុមហាម៉ាសបាន គឺជាការគិតខុសប៉ុណ្ណោះ។ ក្រុមហាម៉ាសគឺជាមនោគមវិជ្ជាមួយ ហើយយើងមិនអាចលុបបំបាត់មនោគមវិជ្ជានោះបានទេ»។

ការអត្ថាធិប្បាយរបស់លោកត្រូវបានបដិសេធភ្លាមៗដោយការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលគណៈរដ្ឋមន្ត្រីរបស់លោកបាននិយាយថា ការវាយលុកនៅតំបន់ហ្កាហ្សា នឹងមិនបញ្ចប់ទេរហូតដល់ក្រុមហាម៉ាសបរាជ័យ។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅលើបណ្តាញតេលេក្រាម យោធាបានបំភ្លឺថា លោក ហាហ្ការី បានប្រដូចក្រុមហាម៉ាស «ទៅនឹងមនោគមវិជ្ជា ហើយសេចក្តីថ្លែងការណ៍របស់លោកគឺច្បាស់លាស់ត្រឹមត្រូវ»។

ជាងប្រាំបីខែនៃសង្រ្គាមដែលបង្កឡើងដោយការវាយប្រហារដ៏ភ្ញាក់ផ្ញើលរបស់ក្រុមហាម៉ាស នៅថ្ងៃទី០៧ ខែតុលា អ៊ីស្រាអែលបានបរាជ័យក្នុងការកម្ចាត់ពួកសកម្មប្រយុទ្ធអ៊ីស្លាមចេញពីហ្កាហ្សា ប៉ុន្តែបាននាំមកនូវការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm