បាតុករជាច្រើននាក់ បានមកប្រមូលផ្តុំគ្នានៅខាងមុខសាលាក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃពុធ ដើម្បីថ្កោលទោសចំពោះគំនិតប្រឆាំងជនជាតិជ្វីហ្វ បន្ទាប់ពីការរំលោភក្មេងស្រីជនជាតិជ្វីហ្វម្នាក់ នៅជាយក្រុងប៉ារីស។

ការិយាល័យរដ្ឋអាជ្ញាសាធារណៈ ក្រុង Nanterre បាននិយាយថា ក្មេងជំទង់បីនាក់ ត្រូវបានចាប់ខ្លួនក្នុងសប្តាហ៍នេះ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ មកពីទីក្រុង គូបេវ័រ( Courbevoie) ភាគខាងលិចទីក្រុងប៉ារីស ដែលបានប្រាប់នគរបាលថា នាងត្រូវបានចាប់រំលោភដោយក្រុមជនអន្ធពាល ខណៈក៏ត្រូវបានប្រមាថដោយពាក្យសម្តីនិយាយបង្ខូចប្រឆាំងជនជាតិជ្វីហ្វ។

មជ្ឈមណ្ឌលស៊ើបអង្កេតលើការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ការគំរាមសម្លាប់ និងការវាយដំ ស្ថិតក្នុងចំណោមឧក្រិដ្ឋកម្មផ្សេងទៀត ព្រមទាំងការចោទប្រកាន់ពីការជំរុញផ្នែកសាសនា ត្រូវបានលើកឡើងថា ជាកត្តាធ្វើឱ្យមានស្ថានទម្ងន់ទោស។
ឧបទ្ទវហេតុនៃគំនិតប្រឆាំងជនជាតិជ្វីហ្វ បានកើនឡើងនៅក្នុងប្រទេសបារាំង ចាប់តាំងពីការវាយប្រហារដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា និងសង្រ្គាមជាបន្តបន្ទាប់ទៅលើក្រុមអ៊ីស្លាមនិយម ដែលបានធ្វើឡើងដោយអ៊ីស្រាអែល។