វីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាគំរូរបស់កងទ័ពដើម្បីការពារជាតិ និងប្រជាជន

2024/06/20 10:03:54 pm        181

នាយទាហាន និងពលទាហាននៃកងពលតូចលេខ៧០ ប្តេជ្ញានឹងយកវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូក្នុងដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិឆ្នាំ១៩៧៧ ជា​គំរូ​ភា​ព​របស់​ខ្លួន​ដើម្បី​ការពារជាតិ និងប្រជាជន។

ថ្លែងប្រាប់BTV នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ទាក់ទងនឹងដំណើរឆ្ពោះទៅកាន់ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍របស់សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្តចំនួន​បួន​រូប​ទៀត​កាល​ពី​ជាង​៤០​ឆ្នាំ​មុន​នោះ មាននាយទាហាន ពលទាហាននៃកងពលតូចលេខ៧០ បានលើកឡើងថា ពួក​គេ​ពិត​ជា​មានការស្ងប់ស្ងែងយ៉ាងខ្លាំង ចំពោះវីរភាពដ៏ក្លាហានរបស់សម្តេចតេជោ ហ៊ុន សែន ដែល​បាន​លះបង់​ប្រពន្ធកូនជាទីស្រលាញ់ បូជាសាច់ ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិ កាល​ពី​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ខណៈដំណើរដ៏គ្រោះថ្នាក់បំផុតនេះ គឺធ្វើឡើង​ដើម្បី​រំដោះ​ប្រជាជន​កម្ពុជា​ឲ្យ​រួចផុតពីការកាប់សម្លាញ់យ៉ាងព្រៃផ្សៃពីសំណាក់របប ប៉ុល ពតនោះ​។ នាយទាហាន ពល​ទាហាន លើកឡើងថា ការតស៊ូដ៏មានអត្ថន័យ និងតម្លៃនេះ ពួកគេនឹង​យក​វីរភាព​បស់​សម្តេច​តេជោ ហ៊ុន សែន ជាគំរូសម្រាប់ជាស្មារតីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន។

គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នេះគឺជាខួបគម្រប់ ៤៧ឆ្នាំ នៃដំណើរ​តស៊ូ​ឆ្ពោះ​ទៅ​រក​ការ​រំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជន​កម្ពុជា​ចេញ​ពី​ការ​កាប់សម្លាប់របស់ខ្មែរក្រហម។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានសម្រេច​ចិត្ត​ក្នុង​ស្ថាន​ភាព​ដ៏​តាន់​តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃ​ជា​ទីស្រឡាញ់​ធ្វើ​ដំណើរ​ជ្រែក​ស្បៃ​រាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែង​រក​គាំទ្រ​ក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត៕

អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        41
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm