ឯកឧត្តមបណ្ឌិត លី ធុជ : កិច្ចសង្រ្គោះជនរងគ្រោះដោយ សារមីន គឺជាកិច្ចការអាទិភាពដែលកម្ពុជាបានដាក់ចេញក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤

2024/06/20 10:04:10 pm        70

ស្វីស ៖ ឯកឧត្តមបណ្ឌិត លី ធុជ បានលើក ឡើងថា កិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន គឺជាកិច្ច ការអាទិភាពមួយ ក្នុងចំណោមកិច្ចការអាទិភាពចំនួន ៣ របស់កម្ពុជាបានដាក់ចេញក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងក៏ជាកិច្ចការអាទិភាពរបស់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ដែលកម្ពុជាបានយល់យ៉ាងច្បាស់អំពីសារៈសំខាន់នេះ ក្នុងនាមជាប្រទេសដែលធ្លាប់រងផលប៉ះពាល់ដោយសារមីន។ 

ការថ្លែងបញ្ជាក់បែបនេះក្នុងខណះឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤បានដឹកនាំវេទិកាអ្នកជំនាញសង្រ្គោះជនរងគ្រោះដោយសារមីនឆ្នាំ២០២៤ នៃគណៈកម្មការស្តីពីកិច្ចសង្រ្គោះជនរង គ្រោះអនុសញ្ញាអូតាវ៉ា ដែលមានតំណាងនៃប្រទេស Burkina Faso ហូឡង់ ស្លូវេនី និង Zambia ជាសមាជិក នៅទីក្រុងហ្សឹណែវ ប្រទេសស្វីស ឆ្ពោះទៅរកកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីនសម្រាប់ការកសាងនូវផែន ការសកម្មភាពថ្មី។  

ឯកឧត្តមបណ្ឌិត លី ធុជ ក៍បានកោតសរសើរចំពោះកិច្ចខិតខំប្រែងរបស់រដ្ឋភាគី និងដៃគូពាក់ព័ន្ធ ក្នុងការទាក់ទាញការយកចិត្តទុកដាក់ចំពោះអ្នករស់រានមានជីវិតពីគ្រោះថ្នាក់ ក្រុមគ្រួសារ និងសហគមន៍ដែលរងផលប៉ះពាល់ដោយសារមីនជុំវិញពិភពលោក ក៏ដូចជាចូលរួមចំណែកជាធាតុចូល ក្នុងការពិនិត្យឡើងវិញ និងផែនការសកម្មភាពអូស្លូ។ ទោះបីយ៉ាងណា យើងពិតជាត្រូវការបន្តពង្រីកបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ សម្រាប់ជំនួយជនរងគ្រោះ ដើម្បីផ្តល់អំណាចដល់ជនរងគ្រោះដោយសារមីនទាំងអស់ ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍន ភាពនៃផែនការសកម្មភាពអូស្លូរយៈពេល៥ឆ្នាំ២០១៩ - ២០២៤ ទាក់ទងនឹងជំនួយជនរងគ្រោះ។

ឯកឧត្តមបណ្ឌិត លី ធុជ បន្តទៀតថា ឆ្នាំនេះគឺជាឆ្នាំដ៏សំ ខាន់សម្រាប់អនុសញ្ញាអូតាវ៉ា ដែលសហគមន៍អនុសញ្ញា នឹងប្រមូលផ្តុំគ្នានៅឯកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីទទួលស្គាល់និងអបអរសាទរនូវសមិទ្ធផលរួម ក្នុងការអនុ ម័តផែនការសកម្មភាពថ្មី និងពង្រឹងការប្តេជ្ញាចិត្តឆ្ពោះ ទៅរកការលុបបំបាត់គ្រាប់មីន និងការផ្តល់អំណាចដល់ជនរង គ្រោះដោយសារមីន។ការរៀបចំនិងព្រាងផែនការសកម្ម ភាពថ្មី តម្រូវឱ្យមានផ្នែកដ៏រឹងមាំតម្រង់ទិសសកម្មភាពនិងភាពប្រាកដនិយមរួមបញ្ចូលលើជំនួយជនរងគ្រោះ ដោយ ធ្វើការពិនិត្យឡើងវិញ ដើម្បីកែលម្អលើកិច្ចខិតខំប្រឹងប្រែងកន្លងមកនិងធាតុចូលទទួលបានពីសន្និសីទសកលលើកទី៣ស្តីពីជំនួយជនរងគ្រោះដោយសារមីនដែលបានប្រព្រឹត្តិទៅនៅភ្នំពេញ ឆ្នាំ២០២៣កន្លងទៅ៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm