គ្រួសារជនរងគ្រោះធ្លាក់យន្តហោះ Boeing MAX ស្វែងរកការផាកពិន័យជិត ២៥ពាន់លានដុល្លារ

2024/06/20 10:16:00 pm        42

គ្រួសាររបស់ជនរងគ្រោះ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ Boeing 737 MAX កាលពីថ្ងៃពុធ (ទី១៩ មិថុនា) បានស្នើឲ្យអាជ្ញាធរសហរដ្ឋអាមេរិកដាក់ពិន័យរហូតដល់ ២៤,៨ពាន់លានដុល្លារអាមេរិក ចំពោះក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតមួយនេះ ហើយបន្តចំណាត់ការដោយការកាត់ទោសកម្រិតព្រហ្មទណ្ឌ។

ការទាមទារនេះកើតឡើង ១ថ្ងៃបន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Dave Calhoun បានទទួលស្គាល់ពី «ភាពធ្ងន់ធ្ងរ» នៃបញ្ហាសុវត្ថិភាពរបស់ក្រុមហ៊ុន និងបានធានាដល់ក្រុមសមាជិកសភាអាមេរិកថា ខ្លួនកំពុងដំណើរការលើបញ្ហានេះ។

អង្គុយនៅពីក្រោយលោក Calhoun ក្នុងចំណោមអ្នកចូលរួម គឺជាសាច់ញាតិរបស់ជនរងគ្រោះ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ Boeing 737 MAX 8 ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដោយអ្នកទាំងនោះមានកាន់រូបថតជនរងគ្រោះ នៅក្នុងដៃ។

នៅក្នុងលិខិតមួយទៅកាន់ក្រសួងយុត្តិធម៌អាមេរិក មេធាវីតំណាងឲ្យក្រុមគ្រួសារនៃជនរងគ្រោះទាំងនោះ គឺលោក Paul Cassell បានសរសេររៀបរាប់ថា៖ «ដោយសារឧក្រិដ្ឋកម្មរបស់ក្រុមហ៊ុន Boeing គឺជាឧក្រិដ្ឋកម្មសាជីវកម្មបណ្ដាលឲ្យមានអ្នកស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក ការទាមទារឲ្យមានការផាកពិន័យអតិបរមាជាង ២៤ពាន់លានដុល្លារអាមេរិក គឺមានភាពយុត្តិធម៌ និងត្រឹមត្រូវយ៉ាងច្បាស់លាស់»។

លិខិតនោះបានបន្ថែមថា៖ «ហើយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Boeing គួរតែត្រូវបានបញ្ជាឲ្យជួបជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ»។ ចំណែកគ្រួសារទាំងអស់នោះក៏ជឿដូចគ្នាដែរថា រដ្ឋាភិបាលគួរតែ «ចាប់ផ្តើមការកាត់ទោសកម្រិតព្រហ្មទណ្ឌ ចំពោះមន្ត្រីសាជីវកម្មដែលទទួលខុសត្រូវនៅក្រុមហ៊ុន Boeing នៅពេលមានឧបទ្ទវហេតុទាំង២ នេះ»។

គួរបញ្ជាក់ថា ករណីនេះទាក់ទងនឹងការធ្លាក់យន្តហោះ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងអេត្យូពី ដែលបានបណ្ដាលឲ្យមនុស្សចំនួន ៣៤៦នាក់ ស្លាប់ ហើយការទាមទារនេះ កើតឡើងក្នុងពេលដែលក្រុមហ៊ុន Boeing ប្រឈមនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងៗ បន្ទាប់ពីមានបញ្ហាផលិតកម្ម និងសុវត្ថិភាព នាពេលថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm