បារាំងកាត់ទោសជនសង្ស័យ ជុំវិញការអះអាងមិនពិតដែលថា លោកស្រី Brigitte Macron ជានារីកែភេទ

2024/06/20 10:26:45 pm        109

ស្ត្រី ២នាក់ ត្រូវប្រឈមជាមួយនឹងកាត់ទោស កាលពីថ្ងៃពុធ (ទី១៩ ខែមិថុនា) ជុំវិញការអះអាងមិនពិត ដែលថា ស្ត្រីទី១ របស់បារាំង គឺលោកស្រី Brigitte Macron ជានារីកែភេទ ដែលការលើកឡើងបែបនេះបង្កឲ្យមានការរាលដាលនូវពាក្យចចាមអារ៉ាមតាមប្រព័ន្ធអ៊ីនធឺណិតពីពួកមានទ្រឹស្តីឃុបឃិតទុច្ចរិត និងក្រុមស្តាំជ្រុលនិយម។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ លោកស្រី Brigitte Macron បានដាក់ពាក្យបណ្តឹងពីបទប្រមាថ ប្រឆាំងនឹងស្ត្រី ២នាក់ដែលបានបង្ហោះវីដេអូយូធូប កាលពីខែធ្នូ ឆ្នាំ២០២១ ដោយចោទប្រកាន់ថា លោកស្រីធ្លាប់ជាបុរសម្នាក់ដែលមានឈ្មោះថា «Jean-Michel»។ ការអះអាងនេះបានក្លាយជាទីអារម្មណ៍យ៉ាងខ្លាំងម្ដងទៀតតាមប្រព័ន្ធអនឡាញ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២។

ការកាត់ក្តីលើការចោទប្រកាន់ពីបទបរិហារកេរ្តិ៍នេះ កើតឡើងចំពេលមានយុទ្ធនាការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីឲ្យមានការបោះឆ្នោតសភាមុនអាណត្តិ ដែលត្រូវបានប្រកាសដោយប្រធានាធិបតី លោក Emmanuel Macron បន្ទាប់ពីក្រុមស្តាំជ្រុលនិយម បានផ្ដល់ភាពបរាជ័យដល់គណបក្សរបស់លោក នៅក្នុងការបោះឆ្នោតសភាសហភាពអឺរ៉ុប។

ជនជាប់ចោទអ្នកស្រី Amandine Roy ដែលប្រកាសដោយខ្លួនឯងថា ជាភ្នាក់ងារខាងចិត្តវិញ្ញាណ បានបង្ហាញខ្លួននៅចំពោះមុខតុលាការ ក្នុងទីក្រុងប៉ារីស នាថ្ងៃទី១៩ ខែមិថុនា ដើម្បីឆ្លើយសំណួរអំពីបទសម្ភាសន៍ ដែលលោកស្រីបានធ្វើឡើងជាមួយអ្នកសារព័ត៌មានឯករាជ្យ លោកស្រី Natacha Rey ដែលមិនមានវត្តមានក្នុងសវនាការនេះ ដោយសារជំងឺ។

មេធាវីរបស់លោកស្រី Brigitte Macron គឺលោក Jean Ennochi បាននិយាយថា៖ «ការប្រើប្រាស់ពាក្យដំណៀល គឺធំធេងណាស់ ដោយវាបានផ្ទុះឡើង នៅគ្រប់ទីកន្លែង»។ លោកមេធាវីរូបនេះបានទាមទារសំណងចំនួន ១០.០០០អឺរ៉ូ (ជាង ១០.០០០ដុល្លារ) ជាសំណង សម្រាប់លោកស្រី Brigitte Macron និងបងប្រុសរបស់លោកស្រី៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm