ប្រធានាធិបតីវៀតណាម ប្រាប់លោក ពូទីនថា លោកចង់បង្កើនទំនាក់ទំនងជាមួយប្រទេសរុស្ស៊ីថែមទៀត

2024/06/20 10:27:42 pm        103

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានស្វាគមន៍ក្នុងប្រទេសវៀតណាមជាមួយនឹងការវន្ទនា កាំភ្លើង២១ដើម ក្នុងពិធីយោធាមួយ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមេដឹកនាំកំពូលរបស់ប្រទេសមួយដែលគ្រប់គ្រងដោយកុម្មុយនីស្ត បានសាទរចំពោះភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ជាមួយទីក្រុងមូស្គូ ហើយបានប្តេជ្ញាបង្កើនទំនាក់ទំនងថែមទៀត។

ប្រធានាធិបតីវៀតណាម លោក To Lam បានអបអរសាទរចំពោះលោក ពូទីន ក្នុងការបោះឆ្នោតឡើងវិញរបស់លោក និងបានកោតសរសើរចំពោះសមិទ្ធិផលរបស់រុស្ស៊ី រួមទាំង «ស្ថិរភាពនយោបាយក្នុងស្រុក» ដូចដែលលោកទាំងពីរ បានជួបគ្នា នៅទីក្រុងហាណូយ។

លោក Lam បាននិយាយថា៖«ជាថ្មីម្តងទៀត សូមអបអរសាទរចំពោះសមមិត្តរបស់យើង សម្រាប់ការទទួលបានការគាំទ្រដ៏លើសលប់ ក្នុងអំឡុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលថ្មីៗនេះ ដោយគូសបញ្ជាក់ពីជំនឿទំនុកចិត្តរបស់ប្រជាជនរុស្ស៊ី»។

លោក ពូទីន បានឆ្លើយតបដោយនិយាយថា ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ជាមួយវៀតណាម គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពនានារបស់ប្រទេសរុស្ស៊ី។

មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយថា លោក គោរពការសន្ទនាជាមួយប្លុកក្នុងតំបន់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ដែលលោកបានបញ្ជាក់ថា ប្រទេសវៀតណាម បានដើរតួនាទីយ៉ាងសកម្ម។

លោក ពូទីន ដែលបានមកដល់នៅព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍នេះ គឺជាការឈប់សម្រាកចុងក្រោយនៃដំណើរទស្សនកិច្ចប្រទេសចំនួនពីរ នៅអាស៊ី បន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀងការពារជាតិជាមួយនឹង    កូរ៉េខាងជើង។

ការធ្វើជាម្ចាស់ផ្ទះរបស់វៀតណាមសម្រាប់លោក ពូទីន បានទាក់ទាញការរិះគន់ពីដៃគូសំខាន់របស់សហរដ្ឋអាមេរិក ដែលបានធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងការទូតជាមួយទីក្រុងហាណូយកាលពីឆ្នាំមុន និងជាទីផ្សារនាំចេញសំខាន់របស់វៀតណាម។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm