
សារព័ត៌មាន The Mirror របស់រដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា បុគ្គលិកសន្តិសុខរបស់សហភាពមីយ៉ាន់ម៉ា បានរារាំងការប៉ុនប៉ងប្លន់ធនាគារនៅទីក្រុង Sagaing ដោយបានសម្លាប់ជនសង្ស័យម្នាក់។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនប្រដាប់អាវុធ៤នាក់ ជិះម៉ូតូ២គ្រឿង បានមកដល់ធនាគារមួយក្នុងក្រុង Sagaing វេលាម៉ោង៤និង៣០នាទីរសៀល ម៉ោងក្នុងស្រុក កាលពីថ្ងៃពុធ ហើយប៉ុនប៉ងប្លន់ធនាគារ។
បុគ្គលិកសន្តិសុខតំបន់ បន្ទាប់ពីទទួលបានព័ត៌មានពីករណីប្លន់ បានឆ្មក់ចូលធនាគារដើម្បីចាប់ខ្លួនជនសង្ស័យ។ ការរាយការណ៍ និយាយថា ជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យទាំង៤នាក់ ត្រូវបានបុគ្គលិកសន្តិសុខបាញ់សម្លាប់។
ការរាយការណ៍និយាយបន្ថែមថា បុគ្គលិកសន្តិសុខក៏រឹបអូសបានកាំភ្លើងមួយដើមមានគ្រាប់៩គ្រាប់ គ្រាប់បែកមួយគ្រាប់ និងម៉ូតូ២គ្រឿង ក្នុងអំឡុងពេលប្រតិបត្តិការ។
ការស៊ើបអង្កេត បានបង្ហាញថា ចោរប្លន់ដែលសង្ស័យគឺជាសមាជិករបស់កងកម្លាំងការពារប្រជាជន (PDF) នៅទីក្រុង Sagaing ។
សេចក្តីរាយការណ៍ និយាយថា វិធានការសន្តិសុខបន្ថែមទៀត កំពុងបន្តតាមចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន។