
ក្រុមអាជ្ញាធរ និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ភ្លៀងធ្លាក់ខ្លាំង បានបន្តបង្អុរចុះនៅតំបន់ភាគខាងជើងប្រទេសបង់ក្លាដែស ធ្វើឲ្យស្ថានភាពទឹកជំនន់កាន់តែអាក្រក់ខ្លាំងនៅតំបន់ Sylhet ។
រូបភាពវីដេអូឃ្លីបពីសារព័ត៌មានក្នុងស្រុក ឃើញវាលដ៏ធំល្វឹងល្វើយ និងភូមិដ្ឋានប្រជាពលរដ្ឋជាច្រើនកន្លែង បានរងការជន់លិចនៅថ្ងៃពុធនេះ ស្របពេលភ្លៀងបន្តធ្លាក់ បណ្តាលឲ្យកម្រិតទឹកហក់ឡើងខ្ពស់នៅក្នុងទន្លេ Surmaដែលហូរកាត់តំបន់ Sylhet បណ្តាលឲ្យជន់លិចតំបន់ជុំវិញដងទន្លេ ។
ប្រជាពលរដ្ឋត្រូវបានគេមើលឃើញដើរលុកទឹកត្រឹមក្បាលជង្គង់នៅតំបន់ Sylhet ខណៈពលរដ្ឋ ៣៧ម៉ឺននាក់ ត្រូវបានគេរាយការណ៍ថា បានជាប់ខ្លួននៅតំបន់ជនបទ ៕
ទីភ្នាក់ងារព័ត៌មានបង់ក្លាដែស UNB រាយការណ៍ថា មនុស្សជាង ៨០ម៉ឺននាក់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់កាលពីថ្ងៃពុធ ។
ខណៈពេលនោះដែរ ក្រសួងឧតុនិយមបង់ក្លាដែស និយាយថា ភ្លៀងធ្លាក់ខ្លាំង នឹងបន្តធ្លាក់នៅជុំវិញតំបន់ Sylhet នៅថ្ងៃសុក្រស្អែក ហើយពួកគេបានព្រមានពីបំណាក់ដី នៅជុំវិញតំបន់ភ្នំផងដែរ ៕