
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា មនុស្សជាច្រើននាក់ បានរងរបួសក្នុងឧបទ្ទេវហេតុរថភ្លើងបុកគ្នានៅទីក្រុង San Bernardo ប្រទេសឈីលី នាថ្ងៃព្រហស្បតិ៍នេះ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងគ្រោះថ្នាក់ ពីផែនទីផ្លូវ ប៉ាណូផ្លូវ និងភ្លើងស្តុប ដោយផ្គូផ្គងជាមួយរូបភាពផ្កាយរណប ប៉ុន្តែពួកគេពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យពីកាលបរិច្ឆេតនៃឧបទ្ទេវហេតុរថភ្លើងបុកគ្នាបានឡើយ ។
ដោយឡែក លោក Miguel Araya Lobos គឺជាអភិបាលក្រុង Buin ស្ថិតនៅជិតទីក្រុង San Bernardo បាននិយាយថា ឧបទ្ទេវហេតុរថភ្លើងបុកគ្នានេះ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ មនុស្សម្នាក់បាត់ខ្លួន និងជនបរទេស ៩នាក់ រងរបួស ។
រូបភាពវីដេអូឃ្លីបពីកន្លែងកើតហេតុ ឃើញប្រតិបត្តិការសង្រ្គោះបន្ទាន់ទ្រង់ទ្រាយធំ បានធ្វើឡើង ៕