នាវិកចិនប្រើកាំបិត និងពូថៅ ក្នុងការប៉ះទង្គិចគ្នាជាមួយហ្វីលីពីន នៅសមុទ្រ

2024/06/21 12:10:58 am        61

ក្រុមនាវិកឆ្មាំល្បាតសមុទ្ររបស់ចិន បានប្រើកាំបិត ពូថៅ និងអាវុធផ្សេងទៀត នៅក្នុងការប៉ះទង្គិចគ្នាជាមួយនាវាកងទ័ពជើងទឹកហ្វីលីពីន នៅក្បែរតំបន់ថ្មប៉ប្រះទឹកយុទ្ធសាស្ត្រ ក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមរូបភាពវីដេអូថ្មីពាក់ព័ន្ធនឹងរឿងរ៉ាវជម្លោះដែលត្រូវបានចេញផ្សាយដោយទីក្រុងម៉ានីល។

ការប៉ះទង្គិចគ្នានោះ បានកើតឡើង កាលពីថ្ងៃទី១៧ ខែមិថុនា ខណៈដែលកងកម្លាំងហ្វីលីពីនមានបំណងផ្ដល់សម្ភារផ្គត់ផ្គង់ដល់កងម៉ារីនឈរជើងនៅលើនាវាចម្បាំងដែលត្រូវបានចតទុកចោលដោយចេតនា នៅលើតំបន់មានជម្លោះ គឺតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្នុងឆ្នាំ១៩៩៩ ដើម្បីអះអាងដល់ការទាមទារដែនដីរបស់ទីក្រុងម៉ានីល។

ហេតុការណ៍នោះ គឺជាការប្រឈមមុខដាក់គ្នាដែលកំពុងតែកើនឡើងជាបន្តបន្ទាប់ រវាងនាវាចិន និងហ្វីលីពីន ក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈដែលទីក្រុងប៉េកាំងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការទាមទាររបស់ខ្លួន នៅតំបន់មានជម្លោះ។

ប្រមុខយោធាហ្វីលីពីន លោកឧត្តមសេនីយ៍ Romeo Brawner បាននិយាយថា នាវិកហ្វីលីពីន «ដែលមានចំនួនច្រើនជាង» គ្មានអាវុធ ហើយបានប្រយុទ្ធដោយដៃទទេ។ ហើយបើយោងតាមយោធាហ្វីលីពីន បានឲ្យដឹងថា នាវិកហ្វីលីពីនម្នាក់ បានដាច់មេដៃ នៅក្នុងការប៉ះទង្គិចគ្នានេះ ដែលឆ្មាំសមុទ្រចិន បានរឹបអូស ឬបំផ្លាញឧបករណ៍របស់ហ្វីលីពីន ក្នុងនោះរួមទាំងកាំភ្លើងផងដែរ។

តែយ៉ាងណាក្ដី ខ្សែវីដេអូនៃការប៉ះទង្គិចគ្នាដែលបង្ហាញដោយទីក្រុងម៉ានីល គឺផ្ទុយស្រឡះពីរូបថតដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងប៉េកាំង កាលពីថ្ងៃទី១៩ ខែមិថុនា ដែលមិនបានបង្ហាញថា កងកម្លាំងចិនប្រើប្រាស់អាវុធនោះឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        108
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        101
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm