បាល់ទាត់៖ ក្លិបបាល់ទាត់អ៊ីតាលី AS Roma បានសំរេចហើយក្នុងការផ្ទេរខ្សែប្រយុទ្ធអង់គ្លេស Tammy Abraham ពីតោខៀវ Chelsea ក្នុងតម្លៃ ៤០លានអឺរ៉ូជាមួយនឹងកិច្ចសន្យា ៥ឆ្នាំ។ កីឡាករវ័យ ២៣ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៣០គ្រាប់ក្នុងការបង្ហាញខ្លួន ៨២លើកជាមួយ Chelsea និងជាសមាជិករបស់ Chelsea ដែលឈ្នះជើងឯក UEFA Champions League និង Super Cup។

នាយកបច្ចេកទេសរបស់ Chelsea លោក Marina Granovskaia បាននិយាយថា ថ្វីបើនេះជាការចាកចេញពិតមែន Tammy Abraham នៅតែទទួលការស្វាគមន៍ដដែលក្នុងការវិលត្រលប់មកទីក្រុងឡុងដ៍នៅពេលណាមួយ ដោយកិច្ចសន្យាដែលផ្ទេរ Abraham ពី Chelsea ទៅ Roma នេះក៏មានបូកបញ្ចូលលក្ខខណ្ឌទិញត្រលប់មកវិញដែរ។ ការចាកចេញរបស់ Tammy Abraham នេះគឺស្របពេល Chelsea ទើបតែទិញបាន Romelu Lukaku ត្រលប់មក Chelsea វិញក្នុងតំលៃ ៩៧.៥លានផោន។
Tammy Abraham នឹងពាក់អាវលេខ ៩ នៅ Roma ដែលកំពុងស្ថិតក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Chelsea ដែរគឺលោក Jose Mourinho។ ក្របខណ្ឌអ៊ីតាលី Serie A នឹងចាប់ផ្តើមរដូវកាលថ្មី ២០២១-២០២២ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះដោយ Roma នឹងត្រូវជួបជាមួយ Fiorentina៕
អត្ថបទ៖នាង សុភាវុធ