សារព័ត៌មាន Yonhap៖ កូរ៉េខាងត្បូងនឹងពិចារណាឡើងវិញ ក្នុងការផ្តល់អាវុធដល់អ៊ុយក្រែន

2024/06/21 12:38:19 am        81

ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែមិថុនា) នេះ បានឲ្យដឹងថា ខ្លួននឹងពិចារណាឡើងវិញនូវលទ្ធភាព ក្នុងការផ្ដល់អាវុធដល់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន Yonhap ដែលបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីមួយរូប បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង និងរុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលសន្យាការពារគ្នាទៅវិញទៅមក ក្នុងករណីមានសង្រ្គាម។

ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងសេអ៊ូល ក៏បានថ្កោលទោសកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានចុះហត្ថលេខាដោយមេដឹកនាំកូរ៉េខាងជើង និងរុស្ស៊ី ក្នុងសប្តាហ៍នេះ ដោយលើកឡើងថា កិច្ចព្រមព្រៀងនោះបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN)។

តាមរយៈសេចក្តីថ្លែងការណ៍នោះ អមដោយការបន្ថែមថា ការបំពានបែបនេះនឹងធ្វើឲ្យទំនាក់ទំនងរបស់ទីក្រុងសេអ៊ូលជាមួយទីក្រុងមូស្គូកាន់តែអាក្រក់ទៅៗ ការិយាល័យប្រធានាធិបតីបានប្រាប់ឲ្យដឹងថា៖ «រដ្ឋាភិបាលសង្កត់ធ្ងន់យ៉ាងច្បាស់លាស់ថា កិច្ចសហប្រតិបត្តិការណាមួយដែលជួយកូរ៉េខាងជើងដោយផ្ទាល់ ឬដោយប្រយោល គឺជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN ហើយជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការដាក់ទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិ»។

គួរបញ្ជាក់ថា កូរ៉េខាងជើង និងរុស្ស៊ី បានស្តារឡើងវិញនូវកិច្ចព្រមព្រៀង ដែលបានធ្វើឡើងអំឡុងសម័យសង្គ្រាមត្រជាក់ នៅពេលដែលមេដឹកនាំនៃប្រទេសទាំង២ បានជួបប្រជុំគ្នា នៅទីក្រុងព្យុងយ៉ាង ក្នុងសប្តាហ៍នេះ ហើយបានយល់ព្រមផ្តល់ជំនួយយោធា ប្រសិនបើពួកគេត្រូវបានវាយប្រហារឥតឈប់ឈរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm