
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Yevgeny Ivanov បានប្រាប់សារព័ត៌មាន TASS ថា សហរដ្ឋអាមេរិក មិនបានបង្ហាញឆន្ទៈក្នុងការធ្វើឲ្យប្រតិបត្តិការរបស់ស្ថានទូតមានប្រក្រីភាពឡើងវិញទេ ហើយកំពុងពន្យារពេលចេញទិដ្ឋាការដល់មន្ត្រីការទូតរុស្ស៊ីដោយចេតនា។
នៅពេលសួរថាតើសហរដ្ឋអាមេរិក បន្តបង្កើតបញ្ហាសម្រាប់បេសកកម្មការទូតរុស្ស៊ីដែរឬទេ លោកបាននិយាយថា ជាការពិតណាស់ ពួកគេបន្តបង្កើតបញ្ហា។ ពួកគេបន្តដោយចេតនានូវការពន្យារពេលការចេញទិដ្ឋាការដល់មន្ត្រីរបស់យើង ដែលនឹងត្រូវមកប្តូរវេន ដូច្នេះហើយ ស្ថានភាព គឺពិបាក ហើយរហូតមកទល់ ពេលនេះ យើងឃើញមិនមានឆន្ទៈរបស់ភាគីអាមេរិក ក្នុងការធ្វើឲ្យការងារនេះ មានប្រក្រតីភាពឡើងវិញទេ។
លោក Ivanov បានបញ្ជាក់ថា ដំណើរការនៃការផ្លាស់ប្តូរបុគ្គលិកការទូតរុស្ស៊ី នៅសហរដ្ឋអាមេរិក គឺពិបាកណាស់។ លោកបានបន្ថែមថា៖«យើងបាននិយាយរឿងនេះ ច្រើនដងហើយថា នេះមិនមែនជាជម្រើសរបស់យើងទេ។ ឥឡូវនេះ នេះគឺជាដំណើរការដ៏ឈឺចាប់ និងពិបាកជាទីបំផុត»។