
ជនប៉ាឡេស្ទីននៅភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប បាននិយាយពីការលំបាករបស់ពួកគេចំពោះការទទួលបាន អាហារ និងតម្រូវការចាំបាច់ប្រចាំថ្ងៃ នៅទីក្រុង Jabalia ស្របពេលដែលលំហូរជំនួយ បន្តរារាំង ។
លោក Eid Abu Khater គឺជាជនប៉ាឡេស្ទីនមួយរូបដែលស្វែងរកទិញអាហារនៅក្នុងផ្សារបណ្តោះអាសន្ន និយាយថា តម្លៃអាហារ ឡើងខ្ពស់ខ្លាំងណាស់ ។
លោក Abu Khater និយាយថា លើសពីការបំផ្លិចបំផ្លាញ និងខូចខាត លើសពីការកាន់កាប់ និងស្ថានភាពលំបាក តម្លៃគឺខ្ពស់ខ្លាំងណាស់ តើហេតុអ្វីបានជាបែបហ្នឹងវិញ?
ចំណែកឯលោក Abu Issam Dakka គឺជាជនប៉ាឡេស្ទីនមួយរូបទៀតនិយាយដែរថា តើពិភពលោករង់ចំាឲ្យពួកយើងស្លាប់ឬ? តើពួកគេរង់ចាំមើលពួកយើងស្លាប់ឬ រួមទាំងកូនៗរបស់ពួកយើងដែរនោះ?
ជនប៉ាឡេស្ទីន និយាយថា គ្រួសារយ៉ាងច្រើន ពឹងផ្អែកលើតែសប្បុរសធម៌ និងចង្រ្កានស៊ុបប៉ុណ្ណោះ ដែលចែកចាយអាហារឆ្អិនដល់ពួកគេទទួលទានរាល់ថ្ងៃ ៕