ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ភៀសខ្លួន​ជាង ៦០០​នាក់​បាន​សម្រុក​ចូល​ក្នុង​យន្តហោះ​យោធា​អាមេរិក​

2021/08/18 06:58:33 pm        1.3 K

​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ រូបភាព​បង្ហាញ​ពី​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាង ​៦០០​នាក់​រួមមាន​ស្ត្រី បុរស កុមារ និង​មនុស្ស​ចាស់​កំពុង​អង្គុយ​ផ្ទាល់​នឹង​កម្រាល​យន្តហោះ​ ដោយ​គ្មាន​កៅអី​ក្នុង​យន្តហោះ​យោធា​របស់​សហរដ្ឋអាមេរិក ជា​ផ្នែក​មួយ​នៃ​ការ​សម្រុកចូល​ទាំង​ស្លន់ស្លោ​ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​រដ្ឋធានី​កា​ប៊ុល​ធ្លាក់​ចូល​ក្នុង​ដៃ​ក្រុម​តា​លី​បង់​។​

​រូបភាព​ដែល​ទទួល​បាន​ និង​បង្ហោះ​ដោយ​គេហទំព័រ​ព័ត៌មាន​យោ​ឈ្មោះថា Defence One ត្រូវ​បាន​ថត​នៅ​ខាងក្នុង​យន្តហោះ​ដឹកជញ្ជូន C-17 របស់​កងទ័ពអាកាស​អាមេរិក​។ ​យោង​តាម​គេហទំព័រ​នេះ​បាន​ឲ្យ​ដឹង​ថា ​ជនជាតិ​អា​ហ្វ​ហ្គា​ន​ដែល​បាន​សម្រុក​ចូល​ទៅ​ក្នុង​យន្តហោះ ដឹកទំនិញ​យក្ស​នៅ​លើ​ជើង​ហោះហើរ​កាលពី​យប់​ថ្ងៃអាទិត្យ (១៥ សីហា​) ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជម្លៀស​ចេញ​ដោយ​អាជ្ញាធរ​អាមេរិក​។​ ​យោធា​អាមេរិក​និយាយ​ថា ​មាន​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រមាណ​ ៦៤០​នាក់​នៅ​លើ​យន្តហោះ​។​

​មន្ត្រី​អាមេរិក​ម្នាក់​បាន​ប្រាប់​គេហទំព័រ Defence One ថា​ ចំនួន​ច្រើន​បែបនេះ​ក្នុង​ជើង​ហោះ​ហើរ​តែមួយ​មិន​ត្រូវ​បាន​គ្រោង​ទុក​ទេ ដោយ​មនុស្ស​ជាច្រើន​បាន​តោង​ឡើង​ជណ្ដើរ​នៅ​ខាងក្រោយ​យន្តហោះ​ទាំងអស់​សង្ឃឹម​។ ​មន្ត្រី​បាន​និយាយ​ថា ក្រុម​អាកាសយានិក​បានសម្រេច​ចិត្ត​ទទួល ជាជាង​បណ្ដេញ​ពួកគេ​ចុះទៅ​វិញ​។​ ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​ ស្រប​ពេល​ដែល​ក្រុម​យុទ្ធ​ជនតា​លី​បង់​បាន​សម្រុក ​ទៅកាន់​តាម​ដង​ផ្លូវ​នានា​ក្នុង​រដ្ឋធានី​កា​ប៊ុល ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ស្លន់ស្លោ​ប្រញាប់ប្រញាល់​ទៅ​អាកាសយានដ្ឋាន ​ដើម្បី​ព្យាយាម​ស្វែងរក​ជើង​ហោះហើរ​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm