
ចិន និងម៉ាឡេស៊ី បានបន្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋរបស់ពួកគេ ដែលធ្វើដំណើរទៅមករវាងប្រទេសទាំង ២ ដែលជាផ្នែកមួយនៃកិច្ចខិតខំគាំទ្រទំនាក់ទំនងទ្វេភាគី ។
ប្រទេសទាំង ២និយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ចិននឹងបន្តការលើកលែងទិដ្ឋាការសម្រាប់អ្នកដំណើរម៉ាឡេស៊ី រហូតដល់ដំណាច់ឆ្នាំ ២០២៥ ក្នុងនោះម៉ាឡេស៊ី បន្តការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន រហូតដល់ដំណាច់ឆ្នាំ ២០២៦ ។
កិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្រោយជំនួបរវាងនាយករដ្ឋមន្រ្តីចិនលោក Li Qiang និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim ។
សេចក្តីថ្លែងកាណ៍ និយាយថា មេដឹកនាំទាំង ២ បានស្វាគមន៍ឲ្យបន្តការពិគ្រោះយោបល់ និងការពិភាកក្សាលើការលើកលែងទិដ្ឋាការ ដើម្បីសម្រួលដល់ការចូលរបស់ពលរដ្ឋម៉ាឡេស៊ី និងពលរដ្ឋចិន ។
សូមបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ ចិន និងម៉ាឡេស៊ី បានចុះហត្ថលេខាលើកិច្ចប្រមព្រៀងមួយចំនួន និងបន្តឡើងវិញកិច្ចព្រមព្រៀង សហប្រតិបត្តិការសេដ្ឋកិច្ចរយៈពេល ៥ឆ្នាំ និងអនុញ្ញាតឲ្យនាំចេញផ្លែទុរេន អំឡុងដំណើរទស្សនកិច្ចរបស់លោក Qiang ដើម្បីប្រារព្ធខួបទំនាក់ទំនងការទូតរយៈពេល ៥០ឆ្នាំ រវាងប្រទេសទាំង ២ ។
ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ ២០០៩រហូតមក ហើយក្រសួងការបរទេសចិន និយាយថា ពាណិជ្ជកម្មសរុបរវាងប្រទេសទាំង ២ មានតម្លៃ ៩៨,៩ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣ ៕