ភ្នំពេញ ៖ ដោយមានការណែនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវចាប់ខ្លួនក្រុមក្មេងស្ទាវ ៦នាក់ករណីដេញកាប់គ្នា កាលពីទាបភ្លឺ ឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ឲ្យដឹងថា ករណីផ្ទុះហឹង្សាដេញកាប់ចាក់គ្នាដែលបណ្តាលឲ្យខូចខាតម៉ូតូ ១គ្រឿង និងរងរបួសមនុស្សមួយចំនួននេះ គឺបង្កឡើងដោយក្រុមក្មេងទំនើង មានចំនួន ៣ក្រុមផ្សេងគ្នា ។
ដោយ ៖ តារាវុទ្ធី


