ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលប្រោះព្រំព្រះសុគន្ធវារីថ្វាយ សម្តេចព្រះមហាសង្ឃរាជស្តីទី នន្ទ ង៉ែត

2024/06/21 05:12:27 pm        122

នៅវត្តបទុមវតីរាជវរារាមព្រឹកថ្ងៃទី២១មិថុនានេះ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និង​អន្តរជាតិ ​បានប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារីថ្វាយ សម្តេច​ព្រះមហា​សុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ក្នុងគម្រប់ព្រះជន្ម ១០០ យាងចូល ១០១ ព្រះវស្សា ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

យាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីដ៏មង្គលនេះ មានសម្តេច​ព្រះអភិសិរីសុគន្ធា​មហា​សង្ឃ​រាជា​ធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្ដេច​ព្រះ​សង្ឃ​នាយក​ស្ដីទី គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះរាជាគណៈ ព្រះថេរានុថេរៈ ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អ្នកឧកញ៉ា លោកឧកញ៉ា សិលវ័ន សីលវត្តី និង​ពុទ្ធ​បរិស័ទ​ជា​ច្រើន​ផង​ដែរ​។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានគោរពស្វាគមន៍ និង​ថ្លែង​គុណក​ថា​សម្តេច​ព្រះមហាសង្ឃរាជស្តីទី ថា៖ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ទ្រង់​ប្រសូត​នៅថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំជូត ឆស័ក ព.ស.២៤៦៧  ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤  នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូល​កសិករ។ ទ្រង់​ជា​បុត្រ​​ទី២ របស់ឧបាសក នុត តុន និងឧបាសិកា ម៉ឹង យ៉ឺន ។ក្នុងព្រះជន្ម១៣ឆ្នាំ ទ្រង់​បាន​ក្លាយ​ទៅ​ជា​កូន​កំព្រាម្តាយ រស់នៅជាមួយឳពុក និងប្អូនៗយ៉ាងកំសត់ក្រៃលែង។ព្រះជន្ម១៨ព្រះវស្សា ទ្រង់​បាន​ចូល​បួសជាសាមណេរ រហូតដល់ព្រះជន្ម២១ព្រះវស្សា បានក្លាយទៅជាឧបសម្បទាភិក្ខុភាវៈ ទ្រង់​បានទទួល​នាមបញ្ញត្តិថា ចន្ទថេរោ។ក្រោយពីបំពេញជាឧបសម្បទាភិក្ខុភាវៈរួច ទ្រង់​គឺ​ជា​ព្រះសង្ឃ​មួយព្រះអង្គដែល ប្រតិបត្តិយ៉ាង​តឹងរឹង​ក្នុង​ធម៌​វិន័យឧ​ស្សាហ៍​ខិតខំ​រៀន​សូត្រ​រហូត​ទទួល​បាន​សញ្ញាបត្រ ផ្សេងៗដូចជាសញ្ញាបត្រធម៌វិន័យថ្នាក់ត្រី ទោ ឯក និងសញ្ញាបត្រគ្រូជាដើម។ ទ្រង់ជា ព្រះឧទ្ទេសាចារ្យ បង្ហាត់បង្រៀនអក្សរសាស្ត្រខ្មែរ ភាសា​បាលី​ដល់​ភិក្ខុសាមណេរ និង​ក្មេង​ៗ​កូន​ចៅ​អ្នកស្រុកចំណុះជើងវត្ត។ រហូតដល់ឆ្នាំ១៩៧៥ ត្រូវពួកខ្មែរក្រហមបង្ខំឲ្យលាចាកសិក្ខាបទ ហើយ ក្រោយរបប​កម្ពុ​ជា​ប្រជាធិបតេយ្យត្រូ​វ​ដួល​រលំ​នៅ​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសជាតិក៏ដូចជាសាសនា បានរស់រានមានជីវិតសារ​ជាថ្មី​ឡើង​វិញ​នៅ​ថ្ងៃពុធ ១៣រោច ខែភទ្របទ ឆ្នាំមមែ ឯកស័ក ព.ស ២៥២៣ ត្រូវនឹងថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ១៩៧៩។ ទ្រង់ត្រូវ​បានក្រុម​ប្រឹក្សា​រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា​ជ្រើស​រើស​ជា​ឧបសម្ប​ទា​បេក្ខា១រូប ក្នុងចំណោម៧រូប និងចូលបំពេញជាឧបសម្បទ ជាភិក្ខុភាវៈលើកទី២ ជា​ផ្លូវ​ការ​ដំបូងនៅវត្តឧណាលោម ក្រុងភ្នំពេញ ហើយបានក្លាយទៅជាព្រះឧបជ្ឈា បំបួសកុលបុត្រ នៅ​ក្នុង​ព្រះពុទ្ធសាសនា បាន ធ្វើឱ្យព្រះពុទ្ធសាសនារីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ ព្រះរាជ​តួនាទី និង​សមណសក្កិ ដែលសម្តេចទទួលមានដូចជា៖

 ព្រះចៅ​អធិការវត្តល័ង្លការព្រះកុសម៉ារាមពីឆ្នាំ១៩៨០ដល់១៩៨៩ ជាព្រះចៅអធិការវត្តបទុមវតី ពីឆ្នាំ១៩៨៩ ដល់បច្ចុប្បន្ន ជាព្រះមេគុណក្រុងភ្នំពេញពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៦ ជា​ព្រះ​សមាគម​ពុទ្ធសាសនាខ្មែរនៅឆ្នាំ១៩៩៥ ជាព្រះអធិការ នៃអធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៅ​ឆ្នាំ​២០០១​ដល់ឆ្នាំ២០០៦ ជាព្រះសកលធិការ នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​នៅ ឆ្នាំ២០០៦ ​ដល់​​ឆ្នាំ២០២៤ ជាព្រះអគាធិការ នៃអគារធិការដ្ឋានពុទ្ធិកសិក្សាជាតិ​ពីឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០២៤ ជាព្រះអធិបតី នៃព្រះអគារធិការដ្ឋាន​ពុទ្ធិកសិក្សាជាតិនៅឆ្នាំ ២០២៤ ជា​សម្ដេច​ព្រះ​សង្ឃ​នាយករងទី ១នៅឆ្នាំ១៩៩១ដល់ឆ្នាំ២០០៦ ជាព្រះ សុមេធាធិបតីព្រះសង្ឃនាយក នៃ​ព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០០៦ ជាសម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និង​មានព្រះរាជបុព្វសិទ្ធិ ក្នុងការប្រើប្រាស់រាជសព្ទនិងផ្លិតយសពិសេសនៅឆ្នាំ២០០៧ ។ ជា​កិត្តិ​ឧទ្ទេសបណ្ឌិត នៃរាជបណ្ឌិត្យសភា នៅឆ្នាំ២០១២ ជាសម្ដេចព្រះសង្ឃរាជស្ដីទី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជានៅឆ្នាំ២០២៤។ ក្រៅពីនេះទ្រង់ ធ្លាប់ទទួល​បាន​សញ្ញាប​ត្រស្ថា​បនា​ជាតិ និង​គោរ​មងារ​ផ្សេងៗពីប្រទេសមីយ៉ាន់ម៉ា និងគ្រឿងឥស្សរិយសខ្ពស់បំផុត ជាតូបការ​ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រកម្ពុជា និងពានធម្មចក្រ ពីព្រះរាជាណាចក្រថៃផងដែរ។

ក្នុងព្រះរាជពិធីដ៏ថ្លៃថ្លានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា រួមនឹងថ្នាក់ដឹកនាំសំខាន់ៗ បានអញ្ជើញថ្វាយព្រះសុគន្ធវារីលើព្រះបាទា ថ្វាយ​សម្តេច​ព្រះ​មហាសង្ឃរាជស្តីទី លើបុស្បុក ដើម្បីជាការគោរពថ្វាយព្រះពរដល់ សម្តេចក្នុងគម្រប់ព្រះជន្ម ១០០ យាងចូល ១០១ ព្រះវស្សា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm