អាមេរិក៖ ការលើកឡើងរបស់លោក ពូទីន ពីការបញ្ជូនអាវុធឱ្យកូរ៉េខាងជើង ជារឿងគួរឱ្យបារម្ភ

2024/06/21 06:09:02 pm        126

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃព្រហស្បតិ៍ ដែលថាទីក្រុងមូស្គូ អាចផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយទីក្រុងព្យុងយ៉ាង គឺជារឿង «គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង»។

លោក ពូទីន បានលើកឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងសប្តាហ៍នេះថា ការផ្គត់ផ្គង់សព្វាវុធដល់ប្រទេសផ្ដាច់ខ្លួនប្រដាច់ដោយអាវុធនុយក្លេអ៊ែរមួយនេះ នឹងក្លាយជាការឆ្លើយតបឆ្លុះបញ្ចាំងចំពោះការបំពាក់អាវុធរបស់លោកខាងលិច ដល់អ៊ុយក្រែន។ លោក មីលឡឺ បានប្រាប់សន្និសីទព័ត៌មានមួយនៅពេលត្រូវសាកសួរអំពីការលើកឡើងរបស់លោក ពូទីន អំពីលទ្ធភាពនៃការផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង នេះថា «វាជារឿងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង»។

លោកបន្ថែមថា «ប្រាកដណាស់ វានឹងធ្វើឱ្យឧបទ្វីបកូរ៉េអស្ថិរភាព ហើយអាចនឹងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលរុស្ស៊ីខ្លួនឯងបានគាំទ្រ ប៉ុន្តែក៏អាស្រ័យលើប្រភេទអាវុធដែលពួកគេផ្តល់»។

កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយលោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កាលពីថ្ងៃពុធសប្ដាហ៍នេះ ភាគីនីមួយៗនឹងផ្តល់ជំនួយយោធាភ្លាមៗដល់ភាគីម្ខាងទៀត ក្នុងករណីមានការឈ្លានពានប្រដាប់អាវុធប្រឆាំងនឹងភាគីណាមួយក្នុងចំណោមពួកគេ។

អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក ចន ឃឺបប៊ី (John Kirby) បានហៅកិច្ចព្រមព្រៀងនោះថាជាមូលហេតុនៃការព្រួយបារម្ភ ប៉ុន្តែគ្មានអ្វីភ្ញាក់ផ្អើលឡើយ ហើយតម្រូវការរបស់រុស្ស៊ី សម្រាប់ជំនួយបរទេសបែបនេះ គឺជាសញ្ញានៃភាពអស់សង្ឃឹមរបស់ខ្លួន៕


អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        44
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        50
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm