រថភ្លើងដែលទើបយកមកពីជប៉ុនចំនួន ៥ គ្រឿងបន្ថែម ត្រូវបានដាក់ឱ្យដំណើរ​ការ​សាកល្បង​លើផ្លូវភ្នំពេញ-ព្រះសីហនុ

2024/06/21 06:43:42 pm        270

ទូរថភ្លើង Kiha-183 ប្រភេទ DMU(Diesel Multiple Unit) ដែលទើបយកមកពីជប៉ុនចំនួន ៥គ្រឿង​បន្ថែមទៀត និងទើបកែសម្រួលប្រព័ន្ធជើងក្រោម និងបច្ចេកទេសរួចរាល់ បានដាក់ឱ្យ​ដំណើរ​ការបើកធ្វើតេស្តសាកល្បងរត់ពីព្រះសីហនុ មកភ្នំពេញកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០២៤ ប្រកបដោយជោគជ័យ ។ នេះបើតាមឯកឧត្ដម ផន រឹម អ្នកនាំ​ពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹង។

ទូរថភ្លើងចំនួន ៥គ្រឿងថ្មីនេះ ត្រូវបានដាក់ឱ្យដំណើរការសាកល្បង នៅបន្ទាប់​ពីទូរថភ្លើង​ដូចគ្នា​នេះ​ចំនួន ៤គ្រឿង ត្រូវបានដាក់ឱ្យដំណើរ​ការ​បើក​ធ្វើតេស្ត​សាកល្បងដោយ​ជោគជ័យ​ទាំងលើ​ផ្លូវ​ភាគ​ខាងត្បូងភ្នំពេញ និងភាគខាងជើងភ្នំពេញកាលពីពេលថ្មីៗកន្លងមកនេះរួចមក។

ឯកឧត្ដម ផន រឹម បានឱ្យដឹងបន្ថែមថា ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួង​សាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ តាមដានដំណើរការបើកសាកល្បងនេះ បន្ទាប់ពី​កែ​សម្រួលប្រ ព័ន្ធហ្វ្រ័ង និងទទឹងកង់ពីស្តង់ដាផ្លូវដែកជប៉ុន មកស្តង់ដាផ្លូវដែកនៅកម្ពុជារួចមក។

ក្រុម​ការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង​ក្រុមហ៊ុន Royal Railway Cambodia(RRC) ក៏បានពិនិត្យ និងសិក្សារួមគ្នាលើដំណើរការកង់, ប្រព័ន្ធ​ហ្វ្រ័ង, ម៉ាស៊ី នត្រជាក់, ច្រកទ្វារសម្រាប់អ្នកដំណើរ, ច្រកទ្វារសុវត្ថិភាព, សម្ភារៈបរិក្ខារ និង​ការងារផ្សេងៗទៀត ដើ ម្បីប្រាកដថា មានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុន​នឹង​សម្រេច​ដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។

នៅពេល​ដាក់ឱ្យដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឱ្យរត់ដោយបែងចែកជាពីរក្នុងនោះ ខ្សែរ​ត់លើផ្លូវភាគខាងត្បូង គឺភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យបើកបរក្នុងល្បឿន ៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និងខ្សែរត់លើផ្លូវភាគខាងជើង គឺភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យបើកបរ​ក្នុង​ល្បឿន​ចន្លោះពី ៣០ ទៅ ៥០ គីឡូ ម៉ែត្រក្នុងមួយម៉ោង៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm