បណ្តាការីទេសចរណ៍ បង្ហាញការប្តេជ្ញាចិត្តផ្សព្វផ្សាយគោលដៅទេសចរជំរុញចលនាជាតិ-អន្តរជាតិ

2024/06/21 06:58:16 pm        93

បណ្តាក្រុមហ៊ុនការីទេសចរណ៍កម្ពុជា បានបង្ហាញប្តេជ្ញាចិត្ត ខិតខំ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរ​ក្នុង​ស្រុក និងក្រៅស្រុក រៀបចំកញ្ចប់ទេសចរ​លក់ក្នុង​តម្លៃ​សមរម្យ ដើម្បី​ជំរុញ​កំណើន​ចលនា​លំហូរ​ទេសចរជាតិ អន្តរជាតិបន្ថែមទៀត។

នៅក្នុងដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់ពីវិស័យទេសចរណ៍នៅខេត្តហៃណានប្រទេសចិន បណ្តា​​ក្រុមហ៊ុនការីទេសចរណ៍នៅកម្ពុជា បានថ្លែងប្រាប់ BTV នៅថ្ងៃទី២១ ខែមិថុនានេះថា ដោយ​មាន​កិច្ចសហការគ្នាល្អរវាងបណ្តាអាជីវកម្មទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងបណ្តាក្រុមហ៊ុនអាកាសចរណ៍ នៅក្នុងស្រុក និងក្រៅស្រុក បញ្ចុះ​តម្លៃ​សេវា​កម្មខ្លួនជូនដល់បណ្តាការីទេសចរណ៍កម្ពុជា គឺបានជំរុញបណ្តាក្រុមហ៊ុនការីទេសចរណ៍ ច្នៃ​ប្រឌិត និងរៀបចំកញ្ចប់ទេសចរណ៍លក់ក្នុងតម្លៃសមរម្យ ដើម្បីជំរុញ​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ​ អន្តរជាតិ​កក់ទិញកញ្ចប់ទេសចរណ៍ដើរកម្សាន្តនៅក្នុងប្រទេស និងចេញទៅក្រៅប្រទេស។

ទន្ទឹមនឹងការផ្សព្វផ្សាយលក់កញ្ចប់ខែ្សទស្សនៈកិច្ចនេះដែរ បណ្តាការីទេសចរណ៍ ក៏បានរួម​គ្នា​ផ្សព្វ​ផ្សាយ​គោល​ដៅទេសចរណ៍ប្រណិតៗ ជំរុញការផ្តល់សេវាល្អប្រកបផាសុកភាព សុវត្ថិភាព ផ្តល់​ចំណេះ​ដឹងល្អៗផ្នែកខាងទំនៀមទំលាប់ ជំនឿ សាសនា ការរស់នៅ ការអភិវឌ្ឍ និងការរីកចំរើន នៅ​ក្នុងសង្គមជាតិ អន្តរជាតិបច្ចុប្បន្ន។

សូមបញ្ជាក់ថា តាមរបាយការណ៍ក្រសួងទេសចរណ៍រយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ​២​០២៤ ពលរដ្ឋខ្មែរបានចេញទេសចរនៅក្រៅប្រទេសប្រមាណជាង៥៨ម៉ឺននាក់។ ដោយ​ឡែក​ទេសច​រ​អន្តរជាតិមកចូលទស្សនាប្រទេសកម្ពុជាប្រមាណជាង ២លាននាក់។ នៅក្នុង​តួ​លេខ​កំណើន​កំណើន​លំហូរទេសចរណ៍នេះ គឺមានភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិ​មួយ​ចំនួន​ធំ​បាន​ទិញ​កញ្ចប់​ទេសចរណ៍ពីកម្ពុជា ចេញទៅទស្សនានៅក្រៅប្រទេស ហើយក៏​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ច្រើន បានកក់ទិញកញ្ចប់​ទេសចរណ៍​ត្រៀមមក​ទស្សនា​កម្ពុជា​នៅ​ក្នុង​អំឡុង​ខែតុលា​នេះ​រហូត​ដល់​ខែមេសាឆ្នាំ២០២៥ ដែលរដូវ High Season៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        80
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        109
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm