សមាគមមិត្តតន្រ្តីករ រៀបចំសិក្ខាសាលាស្តីពីការស្រាវជ្រាវ និងរំឭករំលេចតន្ត្រីប្រពៃណីខ្មែរ ដែលពុំសូវមានប្រជាប្រិយភាពក្នុងស្រទាប់សាធារណជន

2024/06/21 07:10:34 pm        215

សមាគមមិត្តតន្រ្តីករ បានរៀបចំសិក្ខាសាលាស្តីពី «ការស្រាវជ្រាវ និងរំឭករំលេចតន្ត្រី​ប្រពៃណី​ខ្មែរ​ដែល​ពុំ​សូវមានប្រជាប្រិយភាពក្នុងស្រទាប់សាធារណជន» នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះ។

សិក្ខាសាលាដ៏មានសារ:សំខាន់នេះ មានបទបង្ហាញចំនួន៤ ដូចខាងក្រោម: -បទបង្ហាញទី១៖ «បទភ្លេង និង ទំនុកច្រៀងគ្រឹម» ដោយលោក ឈឿន វាស្នា (នាយកដ្ឋានសិល្បៈទស្សនីយភាព) -បទ​បង្ហាញទី២៖ «វង់ភ្លេងពិណពាទ្យបុរាណ (មុនសម័យអង្គរ និងបច្ចុប្បន្ន)» ដោយលោក កែវ សុនន្ទកវី (សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ) -បទបង្ហាញទី៣៖ «សិក្សា​ស្រាវ​ជ្រាវ​ពី​ឧបករណ៍​តន្ត្រី​នៅ​លើជញ្ជាំងប្រាសាទបាយ័ន»ដោយលោក សួន សុភ័ក្ត្រ (រាជបណ្ឌិត្យសភាកម្ពុជា) និង​បទ​បង្ហាញទី៤៖ «ការវិវត្ត ការអភិវឌ្ឍ ច្នៃប្រឌិតបង្កើតថ្មី៖ ឧបករណ៍ភ្លេងក្រពើ» ដោយលោក សក់ បុប្ផាវណ្ណ (រាជបណ្ឌិត្យសភាកម្ពុជា)។

នាឱកាស​នោះឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ខ្មែរ​យើងមានភ័ព្វសំណាងនិងមោទនភាពខ្លាំងណាស់ ដែលជាប្រជាជនខ្មែរ និងរស់​នៅ​ក្នុង​ប្រទេស​ដែលមានវប្បធម៌អរិយធម៌ខ្ពង់ខ្ពស់ ជាពិសេសវប្បធម៌អរិយធម៌អង្គរដ៏រុងរឿង (ស.វ. ទី៩-១៥)។ វប្បធម៌អរិយធម៌ខ្មែរ ជាវប្បធម៌អរិយធម៌ស្នូលនៅក្នុងពិភពលោក ជាពិសេស​នៅ​តំបន់​អាស៊ី​យើង​នេះ។ «កម្ពុជាអច្ឆរិយ» «កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌» «វប្បធម៌ជា​ព្រលឹង​របស់​ជាតិ» «វប្បធម៌រលំជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន» ជាទិសនិង​ពាក្យ​ស្លោក​ឆ្លុះ​បញ្ចាំង​​ពីអច្ឆរិយភាពវប្បធម៌ និងប្រទេសជាតិខ្មែរ។ សូមគិត និងស្រមៃមើល មនុស្សដែល​មាន​តែ​ខ្លួន​ប្រាណ តែគ្មានព្រលឹង។ តើមនុស្សនោះរស់របៀបណា? តាមការស្រាវជ្រាវ យើងឃើញ​ថា​វប្បធម៌​ខ្មែរ​ដ៏រុងរឿងនិងសម្បូណ៌បែប រួមមានទាំងទម្រង់សិល្បៈទស្សនីយភាពជាង២០ទម្រង់៖ តន្ត្រី ចម្រៀង កំណាព្យ របាំ និងល្ខោនជាច្រើនប្រភេទ។ យើងឃើញនៅពេលបច្ចុប្បន្ននេះ ទម្រង់​សិល្បៈ​មួយ​ចំនួន បានមានការបាត់បង់ទាំងស្រុង។ ខ្លះទៀត ដោយការខិតខំ​ប្រឹង​ប្រែង​របស់​សិល្បករ​សិល្បការិនីយើង បានរស់រៀនមានជីវិតឡើងវិញ តែក៏នៅមានកម្រិត ដូចជាល្ខោនអាប៉េ ល្ខោន​ប្រាមោជ្ជទ័យ ល្ខោនពោលស្រី ល្ខោនស្បែកពណ៌ ជាដើម។

ចំណែក​ឯកឧត្តមបណ្ឌិត យន់ ខៀន អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជា​ប្រធាន​សមាគមមិត្តតន្រី្តករ បានលើកឡើងថា ភ្លេងបុរាណខ្មែរយើង អភ័ព្វបន្តិចត្រង់ថា អត់មាន​ប្រជាប្រិយភាព។ ដូច្នេះការពេញនិយម ត្រូវបានកាត់បន្ថយ ដោយឡែក​ភ្លេង​សម័យ​មាន​ការ​ពេញ​និយម​ច្រើន​។

ជាចុងក្រោយឯកឧត្តម ហាប់ ទូច បានបញ្ជាក់ថា ព្រឹត្តិការណ៍សិក្ខាសាលា គឺដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង ភាពសុខដុមរមនា សន្តិភាព និងមនុស្សជាតិ។ ឯកឧត្តម មានទំនុកចិត្តនិងជឿជាក់ថា កម្មវិធី​នេះ​នឹង​អនុញ្ញាតឱ្យយើងកសាង និងអភិវឌ្ឍ យុវជនជំនាន់ក្រោយ ព្រមទាំង​ការ​ស្រឡាញ់​នៃ​វប្បធម៌​របស់​ពួកគេ ស្របតាមគោលនយោបាយវប្បធម៌៖ អភិរក្ស ថែរក្សា ច្នៃប្រឌិត នវានុវត្តន៍ ទំនើបកម្ម អភិវឌ្ឃន៍ និងបង្កើតថ្មី៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm