ក្រុមមន្ត្រីអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំងថានឹងមានព្រឹត្តិការណ៍នៃសង្គ្រាមដ៏ពេញបន្ទុករវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ជាក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ អាចគ្របដណ្ដប់លើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលនៅភាគខាងជើង រួមទាំងប្រព័ន្ធការពារដែនអាកាស អាយរិនដូម (Iron Dome)របស់អ៊ីស្រាអែល។

ក្ដីបារម្ភដែលមន្ត្រីអាមេរិកបាននិយាយថា អ៊ីស្រាអែលបានទាក់ទងមកពួកគេផងដែរ គឺថា ប្រព័ន្ធការពារដែនអាកាស អាយរិន ដូម (Iron Dome) អាចងាយរងគ្រោះកាន់តែខ្លាំងដោយសារឃ្លាំងមីស៊ីល និងយានដ្រូនដ៏ធំរបស់ក្រុមហេសបូឡា (Hezbollah) ខណៈអ៊ីស្រាអែលបានបង្ហាញកាន់តែខ្លាំងទៅមន្ត្រីអាមេរិកថា ខ្លួនកំពុងត្រៀមទាំងការវាយលុកលើដី និងតាមអាកាសចូលលីបង់។

ក្រុមមន្ត្រីអាមេរិកបានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃពុធថា ក្រុមមន្ត្រីអ៊ីស្រាអែលបានប្រាប់សហរដ្ឋអាមេរិកថា ពួកគេគ្រោងនឹងផ្លាស់ប្តូរធនធានពីភាគខាងត្បូងតំបន់ហ្កាហ្សាទៅភាគខាងជើងប្រទេសអ៊ីស្រាអែល ដើម្បីតៀមសម្រាប់ការវាយលុកដែលអាចកើតមានប្រឆាំងនឹងក្រុមនេះ ។
មន្ត្រីជាន់ខ្ពស់រដ្ឋបាលអាមេរិកមួយរូបបាននិយាយថា យើងវាយតម្លៃថា យ៉ាងហោចណាស់ថ្មរបស់ប្រព័ន្ធការពារដែនអាកាស Iron Dome មួយចំនួន ត្រូវប្រើក្នុងចំនួនដ៏ច្រើនលើសលប់៕