អតីតយុទ្ធជនថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលតែងតម្លើងប្រាក់សោធននិវត្តន៍

2024/06/21 07:44:23 pm        215

អតីតយុទ្ធជន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលតែងតម្លើងប្រាក់សោធននិវត្តន៍ និង​យក​ចិត្ត​ទុកដាក់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

ក្នុងឱកាសទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៧ នៅថ្ងៃទី២១ ខែមិថុនានេះ អតីត​យុទ្ធជន​ទាំង​កងទ័ព និងនគរបាល បានបង្ហាញពីការចូលរួមអបអរសាទរដល់ទិវាអតីតយុទ្ធជនកម្ពុជា ដែល​តែង​តែ​រៀបចំការអបអរ និងជួបជុំសំណេះសំណាលជារៀងរាល់ឆ្នាំ។ អតីតយុទ្ធជន លើកឡើងថា រយៈ​ពេល១៧ឆ្នាំមកនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធ ជាពិសេស​សមាគម​អតីត​យុទ្ធជន​កម្ពុជា បានគិតគូរ និងយកចិត្តទុកដាក់ជាប់ជាប្រចាំអំពីជីវភាព និងការរស់​នៅ​របស់​អតីត​យុទ្ធ​ជន​គ្រប់រូប។

រយៈពេល១៧ឆ្នាំមកនេះអតីតយុទ្ធជន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជា​ពិសេស​សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែល​បាន​ជំរុញគោលការណ៍តម្លើងប្រាក់សោធននិវត្តន៍ដល់អតីតយុទ្ធជន​ឱ្យ​ទទួល​បាន​បៀរវត្សរ៍​ច្រើន​ជាងមុន។

ទន្ទឹមគ្នានោះ អតីតយុទ្ធជន ជឿជាក់ថា តាមរយៈការគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជន រាជ​រដ្ឋាភិបាល និងសមាគមអតីតយុទ្ធជនកម្ពុជា នឹងបន្តផ្តល់ដី និងផ្ទះដល់​អតីត​យុទ្ធជន​ជួប​ការ​លំបាក​បន្ថែមទៀត ដើម្បីឱ្យពួកគាត់មានជីវភាពកាន់តែល្អប្រសើរ។

សូមជម្រាបថា រាជរដ្ឋាភិបាលតាំងពីការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋ​មន្រ្តី និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែង​បាន​យក​ចិត្ត​ទុកដាក់​លើ​សុខុមាលភាព និងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន ដោយបាន​ផ្តោត​លើ​ចំណុច​អាទិភាព​សំខាន់​ចំនួន ៣គឺ ជីវិត, ជីវភាព និងកិត្តិយស៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm