លោក Trump៖ ជនបរទេសដែលបញ្ចប់ការសិក្សានៅអាមេរិក គួរតែទទួលបានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍

2024/06/21 08:42:36 pm        73

បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (២០ មិថុនា) បាននិយាយថា និស្សិតដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យនៅសហរដ្ឋអាមេរិក គួរតែទទួលបានកាតបៃតង ឬប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដើម្បីស្នាក់នៅក្នុងប្រទេស ដោយនោះជាការលើកឡើងដែលផ្ទុយទៅនឹងជំហរអន្តោប្រវេសន៍ដ៏តឹងរឹងរបស់ខ្លួន។

ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ អល-អ៊ីន (All-In) ដែលរៀបចំដោយវិនិយោគិនបច្ចេកវិទ្យា អ្នកវិនិយោគ លោក ចេសុន ខាឡាខានីស (Jason Calacanis) បានប្រាប់លោក ត្រាំ ថាសហរដ្ឋអាមេរិក ត្រូវការការរក្សាដោយស្របច្បាប់នូវកម្មករមានជំនាញខ្ពស់បន្ថែមទៀត ដែលជាបញ្ហាចម្បងសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា។

នៅពេលត្រូវលោក ខាឡាខានីស សាកសួរថាតើលោក ត្រាំ អាចសន្យាបានទេថានឹងផ្តល់នូវសមត្ថភាពបន្ថែមទៀតក្នុងការនាំចូលអ្នកធ្វើការល្អបំផុត និងជំនាញបំផុតជុំវិញពិភពលោកទៅអាមេរិក លោក ត្រាំ ឆ្លើយថា «ខ្ញុំសន្យា ប៉ុន្តែខ្ញុំយល់ព្រមតែលើករណីអ្នកបញ្ចប់ការសិក្សាពីមហាវិទ្យាល័យអាមេរិក។ ខ្ញុំគិតថាពួកគេគួរតែទទួលបានកាតបៃតងដោយស្វ័យប្រវត្តិជាផ្នែកនៃសញ្ញាប័ត្ររបស់គេ ដើម្បីអាចស្នាក់នៅក្នុងប្រទេសនេះ ហើយរួមទាំងនិស្សិតមិនទាន់បញ្ចប់មហាវិទ្យាល័យ»។

កាតបៃតង ដែលត្រូវបានគេស្គាល់ថាជាប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ អនុញ្ញាតឱ្យបុគ្គលម្នាក់ៗមានសិទ្ធិរស់នៅ និងធ្វើការជាអចិន្ត្រៃយ៍នៅក្នុងសហរដ្ឋអាមេរិក និងជាជំហានឆ្ពោះទៅរកភាពជាពលរដ្ឋ។ គេមិនច្បាស់ទេថា តើលោក ត្រាំ សំដៅលើជនបរទេសទាំងអស់ រួមទាំងអ្នកដែលមកសហរដ្ឋអាមេរិកដោយខុសច្បាប់ និងអ្នកស្នាក់នៅហួសទិដ្ឋាការ ឬក៏មានតែអ្នកដែលមានទិដ្ឋាការសិស្សប៉ុណ្ណោះដែលអាចមានសិទ្ធិនេះ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        39
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        64
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm