
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងបង្កើតច្រករបៀងសុវត្ថិភាពថ្មីមួយ ដើម្បីបញ្ជូនជំនួយ ទៅកាន់តំបន់ហ្គាហ្សាភាគខាងត្បូង។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក «ការផ្អាកជាយុទ្ធសាស្ត្រ ដែលបានប្រកាសដោយខ្លួនឯងនេះ បាននាំមកនូវជំនួយតិចតួច ដល់ប្រជាជនប៉ាឡេស្ទីន ដែលអស់ សង្ឃឹម។
អង្គការសហប្រជាជាតិ និងអង្គការជំនួយអន្តរជាតិ និយាយថា ការបំពានច្បាប់ និងសណ្តាប់ធ្នាប់ បានធ្វើឲ្យផ្លូវជំនួយ មិនអាចប្រើប្រាស់បាន។
ជាមួយនឹងរថយន្តដឹកជំនួយរាប់ពាន់គ្រឿងបានប្រមូលផ្តុំគ្នានោះ ក្រុមបុរសប្រដាប់អាវុធជាច្រើនក្រុម កំពុងរារាំងក្បួនរថយន្តជាប្រចាំ ដោយបានឃាត់អ្នកបើកបរដោយភ្ជង់នឹងកាំភ្លើង និងកាំភ្លើងវែងឆ្លងកាត់ទំនិញរបស់ពួកគេ នេះបើយោងតាមមន្ត្រីអង្គការសហប្រជាជាតិដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែគាត់ មិនត្រូវបានអនុញ្ញាតឲ្យរាយការណ៍ទៅកាន់ដល់ប្រព័ន្ធផ្សព្វផ្សាយអំពីបញ្ហា នេះ ។
ភាពគ្មានច្បាប់ទម្លាប់នេះ គឺជាឧបសគ្គដ៏ធំមួយក្នុងការចែកចាយជំនួយទៅកាន់តំបន់ហ្កាហ្សាភាគខាងត្បូង និងភាគកណ្តាល ដែលប្រជាជនប៉ាឡេស្ទីនប្រមាណ ១,៣លាននាក់ បានផ្លាស់ទីលំនៅពីទីក្រុងរ៉ាហ្វា ឬច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជនទាំងអស់របស់របស់តំបន់ហ្កាហ្សា ឥឡូវនេះ កំពុងជ្រកកោន នៅក្នុងជំរំតង់ និងផ្ទះល្វែងដ៏ចង្អៀត ដោយគ្មានអាហារ ទឹកគ្រប់គ្រាន់ ឬ ផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត។