ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន៖ ទស្សនកិច្ចរបស់រដ្ឋមន្ត្រីអាល្លឺម៉ង់ គឺជាឱកាសបន្ថយភាពតានតឹងពាណិជ្ជកម្ម

2024/06/21 10:08:36 pm        72

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ នឹងក្លាយជាឱកាសមួយ ដើម្បីឲ្យប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះ ស្វែងរកការឯកភាព ជាជាងការប្រឈមមុខដាក់គ្នា ចំពេលមានភាពតានតឹងពាណិជ្ជកម្ម ជាមួយសហភាពអឺរ៉ុប (EU) ជុំវិញរថយន្តអគ្គិសនី។

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck នឹងទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃសុក្រ (ទី២១ ខែមិថុនា) នេះ ខណៈដែលគណៈកម្មការអឺរ៉ុប នឹងដំឡើងពន្ធកាន់តែខ្ពស់លើការនាំចូលរថយន្តអគ្គិសនីដែលផលិតដោយចិន ដោយការសម្រេចនេះបាននាំឲ្យមានវិធានការតបតពីចិន និងការរិះគន់យ៉ាងធ្ងន់ៗពីបណ្ដាមេដឹកនាំចិន។

ជាក់ស្ដែង សប្តាហ៍នេះតែមួយ ក្រុមហ៊ុនផលិតរថយន្តជាច្រើនរបស់ចិន បានជំរុញឲ្យទីក្រុងប៉េកាំងដំឡើងពន្ធលើរថយន្តប្រើប្រេងសាំងដែលត្រូវបាននាំចូលពីអឺរ៉ុប ដើម្បីជាការសងសឹក ចំពោះចំណាត់ការរបស់ទីក្រុងប៊្រុចសែល។

យ៉ាងណាក្ដី សារព័ត៌មានចេញផ្សាយប្រចាំថ្ងៃដែលគ្រប់គ្រងដោយរដ្ឋចេញ បានឲ្យដឹងថា អ្នកជំនាញមួយចំនួន បានលើកឡើងថា ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនេះ ត្រូវបានមើលឃើញថា ជាឱកាសមួយ ដើម្បីឲ្យប្រទេសអាល្លឺម៉ង់ស្វែងរកការឯកភាពគ្នា។

ដោយដកស្រង់សម្ដីពីអ្នកជំនាញម្នាក់ សារព័ត៌មាន Global Times បានចុះផ្សាយថា៖ «ប្រសិនបើអាល្លឺម៉ង់ អាចដោះស្រាយជម្លោះពាណិជ្ជកម្មនាពេលខាងមុខ រវាងចិន និង EU ដោយមិនឲ្យមានការប្រឈមមុខដាក់គ្នានោះ វាអាចផ្តល់នូវគំរូថ្មីមួយ សម្រាប់សណ្តាប់ធ្នាប់ និងអភិបាលកិច្ចសេដ្ឋកិច្ចសកល ជាពិសេសនៅពេលដែលអឺរ៉ុបកំពុងប្រឈមនឹងជម្លោះជាច្រើន»។

លោក Habeck ដែលដោយផ្ទាល់ខ្លួនបាននិយាយប្រឆាំងនឹងការដំឡើងពន្ធខ្ពស់ ជាមធ្យោបាយចុងក្រោយនោះ បានប្រាប់ថា៖ «ប្រទេសចិន គឺជាដៃគូដែលមិនអាចខ្វះបាន សម្រាប់ការប្រកួតប្រជែងជាសកល»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm