លោកស្រី Yellen៖ ការដំឡើងពន្ធគយរបស់លោក Biden លើទំនិញរបស់ចិន គឺជាយុទ្ធសាស្ត្រ

2024/06/21 10:09:31 pm        64

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែមិថុនា) បាននិយាយការពារការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ចំពោះទំនិញចិនមួយចំនួន ដោយលោកស្រីលើកឡើងថា នេះគឺជាយុទ្ធសាស្ត្រដ៏ខ្ពស់ ប៉ុន្តែបានសង្កត់ធ្ងន់ថា សំណើពន្ធរបស់បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ គឺលោក Donald Trump នឹងកាន់តែបង្កឲ្យមានភាពស្មុគស្មាញខ្លាំងឡើងៗ និងបង្កើនការចំណាយរឹតតែខ្ពស់ សម្រាប់អ្នកប្រើប្រាស់តែប៉ុណ្ណោះ។

លោកស្រី Yellen បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុង Atlanta ថា ការដាក់ពន្ធគយថ្មីរបស់លោក Biden មានគោលបំណងការពាររថយន្តអគ្គិសនី ផលិតផលថាមពលពន្លឺព្រះអាទិត្យ និងបន្ទះអេឡិកត្រូនិក ពីសមត្ថភាពផ្គត់ផ្គង់ជ្រុសហួសហេតុរបស់ចិនដែលបង្កើតឡើងដោយការវិនិយោគលើសពីតម្រូវការរបស់ទីក្រុងប៉េកាំង។

លោកស្រីបានបន្ថែមថា រដ្ឋបាលបដិសេធមិនអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិក នៅក្នុងវិស័យទាំងនេះ «ត្រូវបានបញ្ឈប់អាជីវកម្ម» ដោយឲ្យបោះបង់ចោលការនាំចេញរបស់ចិន ដែលត្រូវបានសម្របសម្រួល។

ប៉ុន្តែការប្រកាសពន្ធរបស់លោក Biden នៅក្នុងខែឧសភា មិនបានកែប្រែកាតព្វកិច្ចពន្ធរហូតដល់ ២៥ភាគរយលើការនាំចូលពីចិន ដែលមានតម្លៃរាប់រយពាន់លានដុល្លារ រាប់ចាប់ពីប្រដាប់ក្មេងលេង រហូតដល់រ៉ោតទ័រអ៊ីនធឺណិត ដែលត្រូវបានដាក់ដោយលោក Trump ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្រោមការស៊ើបអង្កេត «Section 301» ជុំវិញការក្លែងបន្លំរបស់ចិនលើកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក។

នៅពេលត្រូវបានសួរអំពីសំណើរបស់លោក Trump ក្នុងការយកពន្ធ ១០ភាគរយលើទំនិញទាំងអស់ដែលនាំចូលសហរដ្ឋអាមេរិក និង ៦០ភាគរយ ឬច្រើនជាងនេះលើទំនិញរបស់ចិន លោកស្រី Yellen បាននិយាយថា ការធ្វើបែបនោះនឹងប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មទាំងអស់ និងពាណិជ្ជកម្មរបស់យើងទាំងអស់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        161
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        149
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm