អ្នករៀបចំម៉ារ៉ាតុងចក្រភពខ្មែរ ចាត់ទុកកិច្ចសហការតាលីម៉ារ៉ាតុង ជាការបើកផ្លូវសម្រាប់ប្រជាជនចិនឡើងវិញ

2024/06/21 10:21:26 pm        314

លោក សែម ផល្លា នាយកបច្ចេកទេស នៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជា បានចាត់ទុកកិច្ចសហការរវាង ម៉ារ៉ាតុងចក្រភពអង្គរ របស់កម្ពុជា និង តាលីម៉ារ៉ាតុង របស់ចិន គឺជាសញ្ញាណដ៏ល្អ នៃការបើកផ្លូវសម្រាប់ប្រជាជនចិន ក្នុងការត្រឡប់មកចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជាច្រើនឡើងវិញ ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី២០ ខែមិថុនា ក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ខណៈព្រឹត្តិការណ៍រត់ចម្ងាយ ៤២គីឡូម៉ែត្រនេះ នឹងប្រព្រឹត្តទៅ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។

អ្នកជំនាញដដែលបន្ដថា លោកពិតជាត្រេកអរ និងគាំទ្រ រាល់កិច្ចសហការជាតិ ឬអន្ដរជាតិ ដើម្បីកៀគរអ្នករត់មកពីជុំវិញពិភពលោក ដែលបង្កើនចំនួនអ្នករត់ឲ្យកាន់តែច្រើន ស្របតាមគោលបំណងសំខាន់របស់គណៈកម្មរៀបចំ ។ ម្យ៉ាងវិញទៀត ក៏ជាឱកាសដើម្បីសិក្សារៀនសូត្រពីគ្នាទៅវិញទៅមកផងដែរ ជាក់ស្ដែងដូចជាកិច្ចសហការជាមួយព្រឹត្តិការណ៍តាលីម៉ារ៉ាតុង របស់ចិន នេះជាដើម ។

លោក សែម ផល្លា បានបន្ថែមទៀតថា កាលពីមុន មានប្រជាជនចិនចូលរួមច្រើន បានចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជា តែក្រោយផ្ទុះវិបត្តិកូវីដ-១៩ អ្នករត់ជាជនជាតិចិន បានធ្លាក់ចុះជាខ្លាំង ក្នុងរង្វង់ក្រោម ១០០នាក់ ។ ដូច្នេះតាមរយៈកិច្ចសហការ រវាងម៉ារ៉ាតុងចក្រភពអង្គរ និង តាលីម៉ារ៉ាតុង នេះ គឺជាការបើកផ្លូវមួយ ដើម្បីទាក់ទាញប្រជាជនចិនមកចូលរួមរត់នៅកម្ពុជាកាន់តែច្រើនឡើងវិញ ។

ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា មកទល់ពេលនេះ មានអត្តពលិកប្រមាណជិត ១,៤០០នាក់ហើយ ដែលបានចុះឈ្មោះចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី៩ នាដើមខែសីហាខាងមុខ ។ រីឯកិច្ចសហការជាមួយព្រឹត្តិការណ៍តាលីម៉ារ៉ាតុង ក៏ចាប់ផ្ដើមអនុវត្តផងដែរ ដោយភាគីចិន បាននឹងកំពុងរៀបចំអត្តពលិកអាជីព និងស្ម័គ្រចិត្តមកចូលរួម ដោយឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC បានជំរុញឲ្យមានការចូលរួមយ៉ាងហោច ៥០០នាក់ ។ ដូច្នេះទម្រាំដល់ថ្ងៃកម្មវិធី ឯកឧត្តមរំពឹងថា ព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរឆ្នាំនេះ នឹងមានអ្នកចូលរួមសរុបយ៉ាងហោច ៣ពាន់នាក់ ។

គួរដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ ឆ្នាំនេះ នឹងរៀបចំឡើងចំនួន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ។ ព្រឹត្តិការណ៍នេះ រៀបចំឡើង ដើម្បីចូលរួមលើកកម្ពស់ភ្ញៀវទេសចរ និងប្រតិបត្តិករទេសចរណ៍ ក៏ដូចជាជួយដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលកំពុងរកស៊ីជួបការលំបាក ក្នុងរដូវកភ្លៀង ។ ម្យ៉ាងក៏ដើម្បីកៀគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ៕អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        328
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        410

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm