បាល់ទាត់៖ គ្រូបង្គោលនៃក្លិបបាល់ទាត់ Middlesbrough នៅក្របខណ្ឌ League Champoinship អង់គ្លេសលោក Neil Warnock បានទទូចឱ្យកីឡាកររបស់ខ្លួនប្រញាប់ទៅចាក់វ៉ាក់សាំងការពារ Covid-19 ឱ្យបានឆាប់។
លោក Neil Warnock បានបន្តទៀតថា កីឡាកររបស់លោកភាគច្រើនបានបដិសេធមិនទទួលវ៉ាក់សាំង ដោយហេតុផលផ្ទាល់ខ្លួនរបស់ពួកគេ ហើយលោកក៏មិនដឹងដែរថា ពួកគេបានទទួលដំបូន្មានពីនរណាមកដែរ។ គ្រូបង្វឹកវ័យ ៧២ឆ្នាំដែលបានទទួលវ៉ាក់សាំងការពារ Covid-19 តាំងពីខែកុម្ភៈនោះបានបន្តថា នៅពេលកីឡាករម្នាក់មិនមានវ៉ាក់សាំងលោកបារម្ភថា នឹងអាចមានករណីឆ្លងផ្ទុះនៅក្នុងក្លិប ហើយបណ្តាលឱ្យប៉ះពាល់ដល់កាលវិភាគប្រកួតរបស់ក្រុម។កាលពីថ្ងៃចន្ទកន្លងទៅ Premier League ទើបតែធ្វើតេស្តរកឃើញករណីឆ្លងថ្មី ១១ករណី ស្របពេលនៅក្របខណ្ឌ League Championship នៅមិនទាន់ឃើញបង្ហាញទិន្នន័យថ្មីនៅឡើយ៕
អត្ថបទ៖នាង សុភាវុធ