ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ បានអនុញ្ញាតិឱ្យ លោក ហ្វើរេន វីឡា ផ្លែនណឺស (Ferran Vila Planas) ទីប្រឹក្សាជំនាញនៃការអភិវឌ្ឍទីផ្សារជាន់ខ្ពស់ (Senior Markets Development Advisory Specialist) នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនោះ លោក Ferran Vila Planas បានឯកភាពលើ រួមចំណែកជាមួយវិស័យបរិស្ថានកម្ពុជា ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព ក្នុងន័យលើកកម្ពស់ជីវភាព និងសុខុមាលភាពសហគមន៍មូលដ្ឋាន ជាពិសេស ប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ។