WHO ព្រមានថា កម្ដៅក្ដៅខ្លាំង នៅហ្កាហ្សា អាចធ្វើឲ្យវិបត្តិសុខភាពប្រជាជនប៉ាឡេស្ទីនអាក្រក់ទៅៗ

2024/06/22 02:45:27 am        271

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ (ទី២១ ខែមិថុនា) នេះ បានព្រមានថា អាកាសធាតុឡើងក្ដៅសឹងទ្រាំមិនបាន នៅតំបន់ហ្កាហ្សាស្ទ្រីប អាចធ្វើឲ្យបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរឡើងៗ សម្រាប់ប្រជាជនប៉ាឡេស្ទីនដែលភៀសខ្លួនពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងកងកម្លាំងរបស់ប្រទេសនេះ និងក្រុមសកម្មប្រយុទ្ធហាម៉ាស។

កម្មវិធីស្បៀងអាហារពិភពលោក បានព្រមានថា វិបត្តិសុខភាពសាធារណៈដ៏ធំមួយ កំពុងកើតមាននៅក្នុងតំបន់ហ្កាហ្សា ដោយសារតែកង្វះខាតទឹកស្អាត អាហារ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត។

អ្នកតំណាង WHO ប្រចាំនៅតំបន់ហ្កាហ្សា និងតំបន់វ៉េសប៊ែង គឺលោក Richard Peeperkorn បាននិយាយថា៖ «យើងបានឃើញការផ្លាស់ទីលំនៅយ៉ាងច្រើន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែចុងក្រោយនេះ ហើយយើងដឹងថា ការរស់នៅឡូកឡំគ្នា និងកម្ដៅ អាចបណ្តាលឲ្យមានជំងឺកើនឡើង»។

លោកបានបន្ថែមថា៖ «យើងឃើញមានទឹកកខ្វក់ ដោយសារតែទឹកឡើងក្តៅ ហើយយើងនឹងឃើញមានអាហារខូចកាន់តែច្រើនឡើង ដោយសារតែសីតុណ្ហភាពឡើងខ្ពស់។ យើងនឹងឃើញមានពពួកសត្វល្អិត ដូចជាមូស និងរុយ ព្រមទាំងការខ្សោះជាតិទឹក និងជំងឺសុរិយរោគ (ការមានអាការសន្លប់ដោយសារកម្ដៅ)»។

គួរបញ្ជាក់ថា កម្ដៅក្ដៅខ្លាំង បានសម្លាប់មនុស្សរាប់រយនាក់ នៅទូទាំងពិភពលោក នៅពេលដែលរដូវក្តៅនៅអឌ្ឍគោលខាងជើង ចាប់ផ្តើម។ ហើយលោក Peeperkorn បានប្រាប់បន្ថែមទៀតថា នៅតំបន់ហ្កាហ្សា ដោយសារតែស្ថានភាពទឹក និងអនាម័យមិនល្អ ករណីនៃការរាករូស គឺខ្ពស់ជាងធម្មតា ២៥ដង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm