ស៊ីណេហាប់ រៀបចំវគ្គ Cine Sharing ដើម្បីចែករំលែកអំពីឱកាសសម្រាប់យុវជនដែលស្រលាញ់វិស័យភាពយន្ត

2024/06/22 08:35:13 am        858

ស៊ីណេហាប់ បានរៀបចំវគ្គ Cine Sharing ដើម្បីចែករំលែកអំពីឱកាសសម្រាប់យុវជនដែលស្រលាញ់វិស័យភាពយន្តឱ្យបានចូលរួមសិក្សា និងផលិតភាពយន្តដែលខ្លួនប្រាថ្នា, កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

តាមរយៈវគ្គ Cine Sharing ក៏មានវាគ្មិនចំនួន០៥រូប មកចែករំលែកវគ្គផ្សព្វផ្សាយព័ត៌មានបន្ថែមស្តីពីវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ២០២៤ ក្នុងនោះវាគ្មិនរួមមាន៖ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌, លោក ជៀប សុវិជ្ជា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា, កញ្ញា សុធា អ៊ីណែស អ្នកនិពន្ធសាច់រឿង, លោក ម៉េង គីមឡុង ស្ថាបនិកស៊ីណេហាប់និងលោក លោក មុនី កណ្ណដារង្គ អ្នកដឹកនាំភាពយន្ត។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានមានប្រសាសន៍ថា CFLគឺជាវគ្គបណ្តុះបណ្តាលក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹងជំនាញ និងបង្កើតឱកាសសម្រាប់យុវជនដែលស្រលាញ់វិស័យផលិតភាពយន្ត។ ជាពិសេសយើងបានខិតខំកសាងនូវធនធានមនុស្សលើវិស័យភាពយន្ត ហើយគំនិត និងការយល់ឃើញរបស់ដោយសារក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន យើងមិនទាន់មានថ្នាលបណ្តុះបណ្តាលជាផ្លូវការ ត្រឹមត្រូវនៅឡើយទេ។ ដូច្នេះយើងប្រឈមខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍវិស័យមួយ ដោយគ្មានការបណ្តុះបណ្តាលធនធានមនុស្ស។

លោក ជៀប សុវិជ្ជា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជាបានលើកឡើងថា ក្រោមគំនិតផ្តួចផ្តើម និងការឧបត្ថម្ភគាំទ្ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សហការជាមួយ Cine-Hub និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្ត (Cambodia Film Commission) បានរៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ដើម្បីផ្តល់ឱកាសដល់យុវជនដែលមានទេពកោសល្យ និងឧបនិស្ស័យក្នុងការផលិតភាពយន្ត ពង្រឹងសមត្ថភាពក្លាយជាផលិតករភាពយន្តអាជីព។

សិក្ខាកាមចំនួន ៤០រូប និងត្រូវបានជ្រើសរើសក្នុងវគ្គសិក្សាដែលមានរយៈពេលបីខែ ពីខែសីហាដល់ខែតុលា ឆ្នាំ២០២៤។ សិក្ខាកាមចំនួន៤០រូបនិងត្រូវបែកចែកជាបីក្រុម សំរាប់ផលិតភាពយន្តខ្លី ក្នុងខែតុលា បន្ទាប់ពីបញ្ជប់វគ្គបណ្តុះបណ្តាលវគ្គនេះផ្តោតសំខាន់លើផ្នែក -សរសេរអត្ថបទភាពយន្ត(Script writing) -ដឹកនាំរឿង(Directing) -ដឹកនាំប្លង់ថត(Cinematography) -យកសម្លេង (Sound)លក្ខណៈសម្បត្តិបេក្ខជន សញ្ជាតិ៖ ខ្មែរ អាយុចាប់ពី២០ឆ្នាំ ដល់៣៥ឆ្នាំ ចេះសរសេរអត្ថបទភាពយន្ត ឬប្រលោមលោក(សរសេរថ្មីចេញពីគំនិតផ្ទាល់ខ្លួន) ឬចេះថតរូប ឬវីដេអូបន្តិចបន្តួច មានពេលវេលាគ្រប់គ្រាន់សម្រាប់រៀនរយៈពេល៣ខែ ជាបុគ្គលកំពុងបំពេញការងារ ប្រកបមុខរបរ ឬ រៀនផ្នែកMedia សិក្ខាកាមចំនួនតែ៤០នាក់ប៉ុណ្ណោះនឹងត្រូវជ្រើសរើសសម្រាប់វគ្គបណ្តុះបណ្តាលឆ្នាំនេះ ការសិក្សាក្នុងរយៈពេល៣ខែ៖ ខែសីហា៖ រៀនតាមរយៈ Online (សៅរ៍ - អាទិត្យ ម៉ោង៥ល្ងាច ដល់ម៉ោង៨យប់) ខែកញ្ញា ៖ រៀនផ្ទាល់ជាមួយគ្រូ ក្នុងថ្នាក់ (៨ម៉ោងក្នុង១ថ្ងៃ) និងខែតុលា៖ អនុវត្តផ្ទាល់ ផលិតភាពយន្តខ្លី៕អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am